ប្រធានក្លឹប Cam-Tiger ប្រាប់ពីមូលហេតុចុះកុងត្រាជាមួយយុវជន ភាព ចាន់ដាវីត ដល់ទៅ ១០ឆ្នាំ

នូ មករា July 29, 2017


ភ្នំពេញ៖ ពិតជារឿងដ៏កម្រក្នុងវិស័យបាល់ទាត់កម្ពុជា បន្ទាប់ពីក្លឹបបាល់ទាត់ Cambodian Tiger បានចុះកុងត្រាជាមួយកីឡាករវ័យក្មេង ១៣ឆ្នាំ ភាព ចាន់ដាវីត ដល់ទៅ ១០ឆ្នាំ ។ ទន្ទឹមជាមួយគ្នាប្រធានក្លឹបកំពុងឈរលេខរៀងទី៦ នៃលីគកំពូលកម្ពុជាលោក Akihiro Kato ក៏បានប្រាប់អំពីមូលហេតុក្នុងការជ្រើសរើសយុវជននៃខេត្តសៀមរាបរូបនេះ ចូលរួមជាមួយក្លឹបលោកផងដែរ ។ លោក Akihiro Kato បានឲ្យដឹងថា ថ្វីត្បិត ភាព ចាន់ដាវីត មានវ័យក្មេងក្ដី ប៉ុន្ដែយុវជនលេងឲ្យក្រុម Next Step បានបង្ហាញទម្រង់លេងដ៏ល្អនាពេលកន្លងមក ។

 បុរសជនជាតិជប៉ុនរូបនេះ បន្ដថា លោកបានតាមដានរាល់សកម្មភាពបាល់ទាត់របស់ក្មេងៗ តាមអនុវិទ្យាល័យ ឬវិទ្យាល័យ នៃខេត្តសៀមរាប ហើយខ្លួនបានពេញចិត្តជាខ្លាំង នៅពេលឃើញខ្សែប្រយុទ្ធ ចាន់ដាវីត បង្ហាញទម្រង់លេងលើទីលាន ដែលមានសមត្ថភាព និងទេពកោសល្យស្ទើរមិនគួរឲ្យជឿ ។ មូលហេតុនេះហើយ ដែលជំរុញឲ្យលោកសម្រេចចិត្តសុំចុះកុងត្រាជាមួយក្មេងម្នាក់នេះ ដល់ទៅ ១០ឆ្នាំ ដោយសារលោកយល់ឃើញថា ភាព ចាន់ដាវីត នឹងអាចអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែរីកចម្រើន និងក្លាយជាកីឡាករដ៏មានសក្ដានុពលម្នាក់នាពេលអនាគត ។

មិនតែប៉ុណ្ណោះ តាមរយៈកុងត្រាខាងលើ លោក Akihiro Kato ក៏នឹងផ្ដល់ការសិក្សាភាសាអង់គ្លេសដោយឥតគិតថ្លៃរូបគេ នឹងជំរុញរូបគេឈានទៅប្រលូកអាជីពបាល់ទាត់នៅលីគជប៉ុន ដូចជារាមច្បង កីឡាករ ចាន់ វឌ្ឍនាកា ទៀតផង ។ ក្រោយបានក្លាយជាសមាជិករបស់ក្លឹបដឹកនាំដោយជនជាតិជប៉ុន Cambodian Tiger យុវជនវ័យ ១៣ឆ្នាំ ភាព ចាន់ដាវីត បានប្ដេជ្ញាចិត្តផងដែរថា «ដើម្បីរួមចំណែកជួយក្លឹបបាល់ទាត់ Cambodian Tiger នឹងចង់បង្ហាញឲ្យប្រជាជនទាំងអស់បានឃើញនូវទម្រង់លេងរបស់ខ្ញុំ ដូច្នេះ ខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព» ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត