AFC U-23៖ លោក Leonardo ប្រាប់ចំណុចខ្លាំងចិន ដើម្បីទប់ស្មើ ០-០ ល្ងាចមិញ

នូ មករា July 19, 2017


ភ្នំពេញ៖ បន្ទាប់ពីទប់ស្មើក្រុមខ្លាំង U-23ចិន ដោយលទ្ធផល ០-០ កាលពីយប់មិញ លោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំកម្ពុជា បានបង្ហើបឲ្យដឹងពីចំណុចពិសេសមួយ ដែលលោកត្រៀមលក្ខណៈសម្បត្តិទប់ទល់ក្រុមភ្ញៀវចិន ដើម្បីទទួលបានលទ្ធផលដ៏គួរឲ្យសរសើរ នាជំនួបបើកឆាកពូល J នៃវគ្គជម្រុះពានរង្វាន់ AFC U-23 Championship 2018 នៅលើទីលានពហុកីឡដ្ឋានជាតិ កាលពីយប់មិញ ។
 
គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួតថា ដោយសារការដឹងមុនពីកម្រិតសមត្ថភាពរបស់គូបដិបក្ខ ទើបធ្វើឲ្យការរៀបចំក្រុមបានល្អ ។ លោកនិយាយថា «យើងដឹងថា ចិនគឺជាក្រុមខ្លាំង ពិសេសគឺខ្សែបម្រើស្លាបរបស់ពួកគេពិតជាល្អ តែយើងក៏រៀបចំទម្រង់បិទខ្សែបម្រើរបស់ពួកគេបានល្អដែរ ហេតុនេះហើយទើបយើងទទួលបានលទ្ធផលមួយល្អ ហើយខ្ញុំពិតជាសប្បាយចិត្តដែលកីឡាករទាំងអស់ធ្វើតាមការណែនាំរបស់ខ្ញុំ» ។
ទន្ទឹមជាមួយគ្នានេះ លោក Leonardo ក៏បានបញ្ជាក់ផងដែរថា ក្រុមខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតបន្ទាប់ ដែលត្រូវជួបក្រុមខ្លាំង U-23ជប៉ុន នាថ្ងៃទី២១ ខែកក្កដានេះ ដោយមិនខ្វល់ពីអ្វីទាំងអស់ សំខាន់គឺការប្រកួតចប់ ៩០នាទី ទើបលទ្ធផលឈ្នះ ឬចាញ់ ហើយក្រុមណាខ្លាំង និងក្រុមណាខ្សោយពិតប្រាកដ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត