AFC U-23៖ តើកម្ពុជា អាចយក ៣ពិន្ទុពីចិន ដូចការរំពឹងលោក Leonardo បានទេល្ងាចនេះ?

នូ មករា July 19, 2017


 ភ្នំពេញ៖ ក្រុមជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំកម្ពុជា នឹងបើកយុទ្ធនាការប្រកួតជម្រុះពានរង្វាន់ AFC U-23 Championship 2018 ពូលB ជាមួយក្រុមជម្រើសជាតិ U-23ចិន នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ។ ចាំមើលតើក្រុមម្ចាស់ផ្ទះកម្ពុជា អាចដណ្ដើមយក ៣ពិន្ទុពីក្រុមខ្លាំងប្រចាំទ្វីបអាស៊ីនេះ បានដែរឬទេ?
លោក Leonardo Vitorino គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនកាប្រកួត កាលពីម្សិលមិញថា លោកហាក់គ្មានការព្រួយបារម្ភ ចំពោះជំនួបបើកឆាកពូលJ នេះឡើយ បើទោះបីលោកដឹងថា ចិន គឺជាក្រុមខ្លាំងយ៉ាងណាក្ដី ។ លើសពីនេះ លោកថែមទាំងមានក្ដីរំពឹងខ្ពស់ និងជឿជាក់លើសមត្ថភាពកីឡាករកម្ពុជា នៅក្នុងការដណ្ដើមជ័យជម្នះពីក្រុមភ្ញៀវ U-23ចិនទៀតផង ។ ជាមួយគ្នានោះដែរលោក Massimiliano Maddaloni គ្រូបង្វឹកក្រុម U-23ចិន បាននិយាយថា ខ្លួនក៏រំពឹងឈ្នះលើក្រុម U-23កម្ពុជាផងដែរ តែយ៉ាងណាលោកមិនមើលរំលងសមត្ថភាពគ្រូបង្វឹកកម្ពុជា លោក Leonardo ឡើយ ព្រោះលោកមើលឃើញពីកម្រិតសមត្ថភាពដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ មានអំណោយផលល្អដល់ក្រុមគោព្រៃកម្ពុជា ដូច្នេះលោកនឹងព្យាយាមលេងឲ្យអស់ពីសមត្ថភាព ដោយមិនអាចធ្វេសប្រហែសនោះទេ ។
គួរបញ្ជាក់ថា ពូលJ នៃវគ្គជម្រុះពានរង្វាន់ជើងឯកអាស៊ីនេះ គឺមាន ៤ប្រទេសចូលរួម ដូចជាក្រុម្ចាស់ផ្ទះ U-23កម្ពុជា, ចិន, ជប៉ុន និងហ្វីលីពីន ហើយវេលាម៉ោង ៣៖៣០នាទីរសៀលនេះ ក្រុម U-23ជប៉ុន និងហ្វីលីពីន ក៏ត្រូវជួបគ្នាលើទីលានពហុកីឡដ្ឋានជាតិ ដើម្បីប្រជែង ៣ពិន្ទុ ឆ្ពោះទៅដណ្ដើមកៅអីដំណាក់កាលផ្ដាច់ព្រ័ត្រផងដែរ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត