AFC U-23៖ លោក Leonardo នៅតែរំពឹងឈ្នះខ្ពស់ ទោះប៉ះក្រុមខ្លាំងចិន ជប៉ុន និងហ្វីលីពីន

នូ មករា July 18, 2017


ភ្នំពេញ៖ ទោះបីស្ថិតក្នុងពូលJ ជាមួយក្រុមខ្លាំងៗប្រចាំទ្វីប ដូចជាចិន ជប៉ុន ឬហ្វីលីពីនក្ដី ប៉ុន្ដែលោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំកម្ពុជា នៅតែមានសង្ឃឹមឈ្នះខ្ពស់ ដើម្បីស្វែងរកកៅអីវគ្គបន្ដ នៃពានរង្វាន់ AFC U-23 Championship 2018 និងសម្រេចគោលដៅបាល់ទាត់របស់កម្ពុជានាពេលអនាគត ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតនាថ្ងៃទី១៩ ខែកក្កដាស្អែកនេះ លោក Leonardo បានលើកឡើងថា៖ «យើងនៅតែមានក្ដីរំពឹងឈ្នះ បើទោះបីចិន ជប៉ុន ឬហ្វីលីពីន គឺជាក្រុមខ្លាំងក៏ដោយ ។ តែសំខាន់យើងត្រូវខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកលទ្ធផលល្អប្រសើរមួយ ឆ្ពោះទៅរកភាពខ្លាំង ពិសេសគឺការត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះតែម្ដង» ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត