លោក Leonardo មានទស្សនៈផ្ទុយពីការរិះគន់របស់អ្នកគាំទ្ររឿងទម្រង់លេង ឃួន ឡាបូរ៉ាវី

នូ មករា June 14, 2017


ភ្នំពេញ៖ ប៉ុន្មានប្រកួតចុងក្រោយមកនេះ គេឃើញមានអ្នកគាំទ្រមួយចំនួន បានរិះគន់ឥតឈប់ឈរ ចំពោះទម្រង់លេងរបស់ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី ហើយបានស្រែកឲ្យគ្រូបង្វឹកប្ដូរចេញទៀតផង បន្ទាប់ពីអ្នកទស្សនាទាំងនោះ មិនពេញចិត្តនឹងចលនាលើទីលានរបស់កីឡាករក្លឹបបឹងកេតរូបនេះ ពិសេសអំឡុងពេលក្រុមជម្រើសជាតិកម្ពុជា យកឈ្នះក្រុមភ្ញៀវអាហ្វហ្គានីស្ថាន ដោយលទ្ធផល ១-០ កាលពីយប់មិញតែម្ដង ។
 
ទន្ទឹមនឹងការរិះគន់នេះ លោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ក៏បានដឹងផងដែរ តែលោកមិនយល់ស្របតាមការលើកឡើងរបស់អ្នកគាំទ្រនោះទេ ។ ផ្ទុយទៅវិញ លោកថែមទាំងកោតសរសើរពីការខិតខំប្រឹងប្រែងរបស់កីឡាករ ឃួន ឡាបូរីវ៉ា ទៀតផង ព្រោះលោកគិតថា កីឡាករមានជំហរខ្ពស់ជាងគេក្នុងក្រុមនេះ បានបំពេញតួនាទីជាច្រើន នៅលើទីលាន ដើម្បីជួយមិត្តរួមក្រុមរបស់ខ្លួន ។ គ្រូបង្វឹកប្រេស៊ីលរូបនេះ បាននិយាយក្នុងសន្និសីទក្រោយឈ្នះអាហ្វហ្គានីស្ថានយប់មិញថា៖ «មានមនុស្សជាច្រើន តែងតែរិះគន់ពីទម្រង់លេងរបស់គាត់ ប៉ុន្ដែការយល់ឃើញរបស់ខ្ញុំ ឡាបូរ៉ាវី បានជួយក្រុមយ៉ាងច្រើន ។ ពេលការពារ ឬពេលមានបាល់ជ្រុងគូប្រជែង ឬបាល់ Free-Kick គាត់បានចុះមកជួយច្រើន ហើយបើប្រៀបធៀបបីមុនៗ គឺខ្ញុំប្រើ ឡាបូរ៉ាវី ច្រើន…។ ពេលខ្លះ ឃួន ឡាបូរ៉ាវី គាត់ត្រូវការលើកទឹកចិត្តច្រើនពីអ្នកគាំទ្រ» ។
គួរបញ្ជាក់ថា ជ័យជម្នះលើក្រុមភ្ញៀវអាហ្វហ្គានីស្ថានកាលយប់មិញ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជា ឡើងឈរលេខរៀងទី២ ក្នុងពូលC នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ដោយមាន ៣ពិន្ទុក្នុងដៃ តាមពីក្រោយក្រុមជម្រើសជាតិហ្ស៊កដានី ដែលមាន ៤ពិន្ទុក្នុងដៃ បន្ទាប់ពីប្រកួតស្មើក្រុមម្ចាស់ផ្ទះវៀតណាម ដោយលទ្ធផល ០-០ ដំណាលគ្នាកាលពីយប់មិញផងដែរ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត