ក្លឹបបាល់ទាត់ SCG Muang Thong United នឹងមកប្រកួតមិត្តភាពជាមួយ Cambodia K Cement All-Stars

លី រិទ្ធី October 28, 2015


យោងតាមការស្នើសុំរបស់ក្រុមហ៊ុន កំពត ស៊ីមេន ក្នុងការរៀបចំការប្រកួតមិត្តភាពរវាងក្លឹបអេសស៊ីជី ម៉ង់ថងយ៉ូណាយធីត របស់ប្រទេសថៃ ជាមួយនឹង ខេមបូឌា ខេស៊ីមេនអ៊លស្តានៅថ្ងៃទី ១៦ មករា ឆ្នាំ ២០១៦។ ឥលូវនេះសហព័ទ្ធបាល់ទាត់កម្ពុជាបានយល់ព្រមតាមស្នើក្នុងការរៀបចំការប្រកួតជាលក្ខណៈមិត្តភាពនេះហើយ។ ដូចនេះនៅថ្ងៃទី ១៦ មករា ឆ្នាំ ២០១៦ ខាងមុខ ក្លឹបរបស់ប្រទេសថៃ SCG Muang Thong United នឹងមកប្រទេសកម្ពុជាដើម្បីធ្វើការប្រកួតមិត្តភាពជាមួយក្រុម Cambodia K Cement All-Star។ ការប្រកួតនេះអាចនិយាយថាជាការប្រកួតមួយដ៏អស្ចារ្យ និងជាឱកាសក្នុងដោះដូរបទពិសោធន៍រវាងកីឡាករទាំងពីរប្រទេស ស្របពេលដែលអ្នកស្នេហាវិស័យបាល់ទាត់ទាំងអស់អាចមានឱកាសចូលរួមទស្សនាផ្ទាល់របស់ក្លឹបថៃមួយនេះ។ សម្រាប់កីឡដ្ឋានដែលនឹងធ្វើការប្រកួតព្រមទាំងពេលវេលា យើងនឹងផ្តល់ជូនដំណឹងនៅពេលដែល CamSports ទទួលបានពត៌មានច្បាស់លាស់។

12182171_1042057289179503_1361120973_n

 

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត