U18 ភ្នំពេញក្រោនបញ្ចប់យុទ្ធនាការនៅលើសមរភូមិ ACT 2015

គឹមហុក October 27, 2015


ព្រឹត្តិការណ៍នៃការប្រកួត Asia Championship Trophy ឬ ACT 2015 គឺជាកម្មវិធីប្រកួតកីឡាបាល់ទាត់់លំដាប់់ទីពីរសម្រាប់ក្របខណ្ឌបាល់ទាត់យុវជនអន្តរជាតិប្រចាំទ្វីបអាស៊ីដែលជាប្រព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនិងប្រមូលផ្តុំទៅដោយកីឡាករវ័យក្មេងឆ្នើមៗមកពីបណ្តាក្រុមប្រកួតលំដាប់អន្តរជាតិនៅទូទាំងតំបន់អាស៊ីទាំងមូល។
ជាមួយគ្នានេះដែរការប្រកួត ACT ក្នុងឆ្នាំនេះបានអនុញ្ញាត្តឲ្យមានការចូលរួមសម្រាប់កីឡាករដែលមានអាយុក្រោម១៨ឆ្នាំ (U18) ដែលត្រូវបានជ្រើសរើសចេញពីក្រុមទាំង ៨ ដែលតំណាងឲ្យប្រទេសកម្ពុជា ថៃ ឥណ្ឌា ម៉ាឡេស៊ី ជប៉ុន វៀតណាម ព្រមទាំងទទួលបានការគាំទ្រ និងមានអ្នកចូលរួមទស្សនាច្រើនឡើងៗគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ មួយវិញទៀតរាល់សមាសភាពនៃក្រុមនីមួយៗកាន់តែមានសភាពខ្លាំងក្លានិងប្រកបដោយថាមពលដែលយើងអាចមើលឃើញយ៉ាងច្បាស់តាមរយៈសកម្មភាពនៃការប្រយុទ្ធដណ្តើមគ្រាប់បាល់ដើម្បីទាត់បញ្ចូលសំណាញ់ទីគូបដិបក្ខនៅលើសមរភូមិបៃតងយ៉ាងអង់អាច ជាពិសេសទៅទៀតនោះរាល់ការប្រកួតទាំងអស់ក៏ត្រូវបានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ជាមួយនឹងវត្តមានទស្សនិកជនជាច្រើនលាននាក់តាមដានទស្សនា។
ដោយឡែកសម្រាប់ការប្រកួតនារដូវកាលឆ្នាំ២០១៥ នេះដែរ ACT ត្រូវបានប្រារព្ធចាប់ពីថ្ងៃទី១៩ ខែសីហា
រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយត្រូវប្រកួតជាលក្ខណៈក្នុងនិងក្រៅផ្ទះ (Home and Away)។ ក្រុមទាំងអស់ត្រូវបានបែងចែកជា២ពូលដោយក្នុងមួយពូលមាន៤ក្រុមចូលរួមហើយក្រុមកម្ពុជាស្ថិតនៅក្នុងពូលB។ សម្រាប់រដូវកាលនេះដែរក្រុម U18 ប្រកបដោយសក្តានុពលរបស់ក្លឹបភ្នំពេញក្រោនបានក្លាយជាបេក្ខភាពតែមួយគត់ដែលតំណាងឲ្យព្រះរាជាណាចក្រកម្ពុជានៅក្នុងការប្រកួតដ៏សំខាន់មួយនេះហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺក្រុមនេះក៏បានជួបជាមួយនឹងក្រុមជើងខ្លាំងជាច្រើនដូចជាក្រុមមកពីប្រទេសជប៉ុន ម៉ាឡេស៊ីនិងវៀតណាមជាដើម។

PPCFC U18 Starting XIក្រុមយុវជនភ្នំពេញក្រោនអាយុក្រោម១៨ឆ្នាំ

Frenz Starting XIក្រុម Frenz United B របស់ប្រទេសម៉ាឡេស៊ី

Kashima-Starting-XIក្រុម Kashima Antlers របស់ប្រទេសជប៉ុន

1ក្រុម PVF របស់ប្រទេសវៀតណាម

កាលពីថ្ងៃទី៥ ខែសីហា កន្លងទៅក្រុមភ្នំពេញក្រោនបានបើកឆាករដូវកាលដោយបានជួបជាមួយនឹងក្រុមជប៉ុន Kashima Antlers នៅលើទឹកដីនៃប្រទេសជប៉ុនប៉ុន្តែបានទទួលបរាជ័យក្នុងលទ្ធផល ៥-០។ ក្រោយមកទៀតក្នុងការប្រកួតជាបន្តបន្ទាប់ជាមួយនឹងក្រុមដទៃទៀតក្រុមភ្នំពេញក្រោនបានទទួលលទ្ធផលស្មើ និងចាញ់មួយប្រកួតទៀតដូចជាទទួលបានលទ្ធផល ១-១ ជាមួយក្រុម Frenz United B (ម៉ាឡេស៊ី) ហើយលទ្ធផល ២-២ ជាមួយក្រុម PVF មកពីវៀតណាម និងបានចាញ់ក្រុមជប៉ុនម្តងទៀតក្នុងលទ្ធផល ២-០ ក្នុងការប្រកួតលើទឹកដីនៃកីឡដ្ឋាន RSN កាលពីថ្ងៃទី២៣ ខែតុលាកន្លងទៅនេះ។

PPCFC vs Frenz3

PPCFC vs Frenz5

PPCFC vs Kashima6

PPCFC vs Kashima8

13

31

 
តាមរយៈលទ្ធផលចាញ់២ប្រកួត និងស្មើ៤ប្រកួតដោយមាន ៤ ពិន្ទុក្នុងដៃនេះក្រុមភ្នំពេញក្រោនមិនទទួលបានសិទ្ធិដើម្បីឡើងទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះឡើយ។ យ៉ាងណាក៏ដោយក្នុងការប្រកួតលើកីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោននិងត្រូវបានរៀបចំដោយក្រុមហ៊ុនទូរស័ព្ទចល័ត Smart និងបណ្តាដៃគូសហការដទៃទៀតនាពេលកន្លងមកមានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីសំណាក់ប្រិយមិត្ត និងអ្នកគាំទ្រនានាព្រមទាំងមានការចាប់ឆ្នោតផ្សងសំណាងដែលត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុន Smart ដែលរួមមានទូរស័ព្ទដៃ Iphone6 អាវយឺត និងរង្វាន់អនុស្សាវរីយ៍ជាច្រើនផ្សេងៗទៀត។

Fan PPCFC while playing with Frenz

Fan PPCFC while playing with Frenz1

PPCFC Fan while playing with Kashima2

40

45

 
បើទោះបីជាខកខានមិនបានចូលរួមលេងក្នុងវគ្គបន្តទៀតក៏ពិតមែន ក៏យើងមើលឃើញយ៉ាងច្បាស់ថា ក្នុងការប្រកួតនេះបណ្តាកីឡាករក្មេងៗរបស់ភ្នំពេញក្រោនមានសមត្ថភាពឈានឡើងគួរឲ្យកត់សម្គាល់រួមជាមួយនឹងដំណើរឆ្ពោះទៅមុខប្រកបដោយសុទិដ្ឋិនិយមរបស់ក្លឹបភ្នំពេញក្រោនដែលទើបតែត្រូវបានជ្រើសរើសជាដៃគូរបស់ក្រុមហ៊ុន Smart ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំជាងគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជានិងដែលបានរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពកីឡានាពេលកន្លងមក។ តាមរយៈភាពជាដៃគូនេះយើងមានជំនឿយ៉ាងមុតមាំថា ក្នុងការប្រកួតនារដូវកាលក្រោយនាឆ្នាំ២០១៦ខាងមុខនេះប្រាកដជានឹងមានភាពអស្ចា្យ និងស្វិតស្វាញកាន់តែខ្លាំងជាក់ជាមិនខាន៕

iPhone Winner while PPCFC vs Kashimaអ្នកឈ្នះរង្វាន់ iPhone 6 អំឡុងពេលប្រកួតដែលឧបត្ថមដោយក្រុមហ៊ុន Smart

26អ្នកឈ្នះរង្វាន់ iPhone 6 អំឡុងពេលប្រកួតដែលឧបត្ថមដោយក្រុមហ៊ុន Smart

អត្ថបទ៖ មករា
រូបភាព៖ បារាំង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត