ក្លឹបភ្នំពេញក្រោនបើកកីឡដ្ឋាន RSN ទទួល ខេមបូឌានថាយហ្គ័រ ចំណែកក្លឹបបឹងកេតអង្គរ ទទួល ណាហ្គាវើល!!!

គឹមហុក October 24, 2015


ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកម្មវិធីមិត្តហ្វូនខេមបូឌានលីក ២០១៥ នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះដោយប្រកួតទី ១ គឺជាជំនួបរវាងក្លឹបបឹងកេតអង្គរ ដែលបើកកីឡដ្ឋាន ស្តាតចាស់ទទួលភ្ញៀវ ក្លឹបណាហ្គាវើល វេលាម៉ោង ៣:៣០ នាទីរសៀល។ កាលពីថ្ងៃព្រហស្បន៍កន្លងទៅលោកអ្នកដែលនិយមវិស័យកីឡាបាល់ទាត់ក៏ជ្រាបហើយថាការប្រកួទដណ្តើមចំណាត់ថ្នាក់កំពូលតារាងរវាងក្លឹបបឹងកេត និងភ្នំពេញក្រោននោះលទ្ធផលចុងក្រោយគឺក្លឹបបឹងកេតអង្គរបានយកឈ្នះក្នុងលទ្ធផល ៤-២ ស្របពេលដែលកីឡាករ ចាន់ វឌ្ឍនាការដែលបច្ចុប្បន្ននេះកំពុងឈនៅលំដាប់លេខ ១ ក្នុងតារាងកីឡាករ ស៊ុតបញ្ជូលទីបានច្រើនជាងគេនៅរដូវកាលនេះរកបាន hat-trick ផងដែរ។ ចំណែកឯក្លឹបណាហ្គាវើលវិញបានចាញ់ក្លឹបស្វាយរៀង ៤-២ ដោយធ្វើឲ្យខ្លួនបញ្ចប់រដូវកាលទៅក្នុងចំណាត់ថ្នាក់លេខ ៤ ទើបក្លឹបទាំងពីរនេះត្រូវជួបគ្នា។ គួរបញ្ជាក់ផងដែរថាលទ្ធផលដែលក្លឹបទាំងពីរជួបគ្នាក្នុងលីកឆ្នាំនេះទាំងពីរជើងគឺក្លឹបបឹងកេតអង្គរយកឈ្នះទាំងពីរជើងពោលគឺក្នុងជើងទី ១ នៅកីឡដ្ឋាន ស្តាតចាស់ក្លឹបបឹងកេតយកឈ្នះ ១-០ និង ជើងទី ២ យកឈ្នះ ២-១។ រីឯគូរទី ២ គឺក្លឹបភ្នំពេញក្រោនបើកកីឡដ្ឋាន RSN របស់ខ្លួនទទួលភ្ញៀវខេមបូឌានថៃហ្គ័រនៅវេលាម៉ោង ៦ល្ងាចផងដែរ។ ក្លឹបភ្នំពេញក្រោនបានបាត់បង់ឱកាសទៅលេង Toyota Mekong Cup ក្រោយចាញ់ក្លឹបបឹងកេតអង្គរកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅដូចនេះការប្រកួតជាមួយក្លឹបខេមបូឌាថៃហ្គ័រនៅថ្ងៃស្អែកនេះប្រាកដជាល្អមើលជាក់ជាមិនខាន។ គួររំលឹកផងដែរថា ការជួបគ្នាទាំងពីរជើងក្នុងលីករបស់ក្លឹបទាំងពីរគឺក្លឹបភ្នំពេញក្រោនយកឈ្នះ ៣-១ ក្នុងជើងទី ១ និង ០-០ ស្មើនៅជើងទី ២ នៅកីឡដ្ឋានវេស្ទើន។ រង់ចាំទស្សនាទាំងអស់គ្នាថាតើក្លឹបភ្នំពេញក្រោនអាចយកឈ្នះក្លឹបខេមបូឌានថៃហ្គ័រជាលើកទី ២ ក្នុងផ្ទះរបស់ខ្លួនបានដែរឬទេ។ សម្រាប់ឆ្នាំនេះក្លឹបដែលជាជើងឯកលីកកំពូលកម្ពុជានឹងមានសិទ្ធទៅប្រកួតវគ្គជម្រុះ AFC Cup បន្តដោយសារតែការប្រកួតកម្មវិធី AFC President ត្រូវបានលុបចោលហើយ។ ចំណែកឯការប្រកួតទាំងពីរគូរនេះនឹងមានផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ BTV News ផងដែរ។

MCL Semi 1st Leg

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត