មតិរបស់លោកគ្រូបង្គោលក្លឹបភ្នំពេញក្រោន Sam Schweingruber ក្រោយចាញ់ក្លឹបបឹងកេត ៤-២

គឹមហុក October 23, 2015


បន្ទាប់ពីការប្រកួតបានបញ្ចប់ លោកគ្រូបង្គោលក្លឹបភ្នំពេញក្រោន Sam Schweingruber បានប្រាប់ Camsports ក្រោយចាញ់ក្លឹបបឹងកេត ៤-២ ថា៖ “យើងចាប់ផ្តើមការប្រកួតដំបូងដោយរៀងភ័យបន្តិច ព្រមទាំងអ្វីៗទាំងអស់មិនដូចនឹងអ្វីដែលយើងចង់បាននោះទេ។ យើងផ្តល់ចន្លោះឲ្យពួកគេច្រើនពេកនៅតំបន់កណ្តាល ដែលពួកគេប្រប្រាស់តំន់នោះយ៉ាងល្អ។ ត្រូវបានគូរប្រកួតនាំមុខក្រោយរយៈពេលប៉ុន្មាននាទីតែងតែជារឿងមួយមិនល្អ។ យើងបានត្រលប់ចូលការប្រកួតវិញ ប៉ុន្តែពួកគេមានគ្រោះថ្នាក់ជាងព្រោះតែចន្លោះនៅតំបន់កណ្តាល។ វាតែងតែជាការប្រកួតមួយដែលប់កចំហ ប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ គ្រាប់បាល់ទី ២ និងទី ៣ កើតឡើងដោយការបញ្ជូលបាល់ចូលតំបន់គ្រោះថ្នាក់ពិតជាមិនដូចអ្វីដែលខ្ញុំគិត។ ខ្ញុំគិតថាក្លឹបបឹងកេតសាក់សមនឹងទទួលបានជ័យជម្នះក្នុងការប្រកួតនេះ ប៉ុន្តែយើងត្រូវគូរប្រកួតស៊ុតចូលទីដូចនេះពិតជាគួរឲ្យភ្ញាក់ផ្អើល ជាពិសេសការបណ្តោយឲ្យកីឡាករ ចាន់ វឌ្ឍនាការរកបានគ្រាប់បាល់ដោយការទែតពិតជាកំហុសមួយ។ ក្នុងរយៈពេល ១៥ នាទីចុងក្រោយយើងមានឱកាសល្អ ៧ ដង។ ពួកគេខាងក្រោយមិនសូចល្អនោះទេ។ ១២ ដង ក្នុងរយៈពេល១៥ នាទីយើងបានសាកល្បងអ្នកចាំទី ប៉ុន្តែខ្ញុំមិនគិតកីឡាករទាំងអស់ជឿជាក់ឬក៏មានគុណភាពក្នុងការរកបាន ៤ គ្រាប់នោះទេ។ នេះជាមេរៀនមួយ ខ្ញុំសង្ឃឹមថាយើងអាចរៀនពីមេរៀននេះហើយត្រលប់មកវិញកាន់តែល្អនិងខ្លាំងជាងនេះសម្រាប់ការប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំពិតជាសុំទោសទៅកាន់អ្នកគាំទ្រដ៏អស្ចារ្យរបស់យើងក្នុងថ្ងៃនេះ។ យើងពិតជាមិនសប្បាយចិត្តដែលធ្វើឲ្យពួកគេអស់សង្ឃឹមដូចនេះ។ ទោះបីជាពួកគេនៅឆ្ងាយក៏ពិតមែន តែខ្ញុំគិតថាពួកគេបានស្រែកហ៊ោនិងលើកទឹកចិត្តដល់កីឡាកររបស់យើងខ្លាំងជាងម្ចាស់ផ្ទះ។ ការគាំទ្រដ៏ល្អ យើងសង្ឃឹមថាយើងអាចផ្តល់លទ្ធផលមួយដែលពួកគេចង់បាន ព្រមទាំងសង្ឃឹមថាពួកគេនឹងចូលរួមទស្សនាព្រមទាំងគាំទ្រកីឡាករទាំងអស់នៅថ្ងៃអាទិត្យខាងមុខនេះ។ ឥលូវនេះយើងត្រូវផ្តោតអារម្មណ៍មកលើការប្រកួតនៅថ្ងៃអាទិត្យ និងថ្ងៃ ពុធ (ជាមួយក្លឹបខេមបូឌានថាយហ្គ័រ)។ រឿងដែលសំខាន់នោះគឺត្រូវពិនិត្យមើលរបួសរបស់កីឡាករ បូរីស និង Booysen។ កីឡាករទាំងពីរនៅមិនទាន់ច្បាស់ថាអាចនឹងលេងនៅថ្ងៃអាទិត្យនេះបានទេក្នុងដំណាក់កាលនេះ។”

a

អត្ថបទ៖ រិទ្ធី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត