ក្រោន ចាំបាច់ត្រូវការឈ្នះប៉ូលីសជាដាច់ខាតនាល្ងាចនេះ!

បារាំង October 17, 2015


ក្រោយពីបានសម្រាកអស់ប្រមាណជាជិតពីរសប្តាហ៍ក្នុងការប្រកួតក្របខណ្ឌកំពូល មិត្តហ្វូនខេមបូឌានលីក ដើម្បីឱ្យកីឡាករដែលជាប់ជម្រើសជាតិ ទៅចូលរួមហ្វឹកហាត់ក្នុងការប្រកួតជម្រុះ FIFA World Cup Russia 2018 និងបានសម្រាកក្នុងពីធីបុណ្យភ្ជុំបិណ្ឌផងនោះ។ យ៉ាងណាមិញការប្រកួតក្នុងក្របខណ្ឌកំពូលបានចាប់ផ្តើមការប្រកួតនាថ្ងៃនេះ ដោយនឹងមានការប្រកួតបូនគូ ប៉ុន្តែគូដែលគួរជាទីចាប់អារម្មណ៍នោះគឺ ម្ចាស់ជើងឯកឆ្នាំចាស់ ភ្នំពេញក្រោន ត្រូវប៉ះនឹងអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលធ្លាប់ស្មើគ្នា ក្នុងលទ្ធផល ១-១។ ការប្រកួតនេះនឹងធ្វើឡើង នាវេលាម៉ោង ១៨:០០ នាទីល្ងាច នៅកីឡដ្ឋាន RSN។

12111954_1120279624666227_3816848906090805541_n

2

16(រូបភាពការប្រកួតកន្លងទៅ)

លោក Sam Schweingruber គ្រូបង្គោលក្លឹបភ្នំពេញក្រោន បានមានប្រសាសន៍ចំពោះការប្រកួតនេះថា “យើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឈ្នះការប្រកួតជាមួយប៉ូលីស….”។ បានជាក្រោន ចាំបាច់ត្រូវការជ័យជម្នះ ព្រោះដើម្បីអាចឈានឡើងនៅកំពូលតារាង ប្រសិនបើខ្លួន ឈ្នះការប្រកួតចុងក្រោយទាំងពីរ ជាមួយប៉ូលីស និងបឹងកេតអង្គរ៕

aលោក Sam Schweingruber គ្រូបង្គោលក្លឹបភ្នំពេញក្រោន

អត្ថបទ៖ បារាំង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត