ក្រុមជម្រើសជាតិកម្ពុជាប៉ះក្រុមជម្រើសជាតិសឹង្ហបុរីយប់នេះ!!!

គឹមហុក October 13, 2015


ថ្ងៃនេះគឺជាការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ជួបជាមួយនឹងក្រុមជម្រើសជាតិសឹង្ហបុរីនៅក្នុង វគ្គជម្រុះនៃការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក(World Cup)ឆ្នាំ២០១៨ វគ្គជម្រុះបឋមនៃតំបន់អាស៊ី ជុំទី២ ជើងទី២ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ ម៉ោង ៧:0០ ល្ងាចនៅឯកីឡដ្ឋានជាតិរបស់ប្រទេសសឹង្ហបុរី។ គួររំលឹងផងដែរថាក្នុងជើងទី ១ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវរងបរាជ័យក្នុងលទ្ធផល ៤-០ នាការប្រកួតលើកដំបូងនៃវគ្គជម្រុះជុំទីពីរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ កាលពីខែមិថុនាកន្លងទៅ។ ប៉ុន្តែចំនួនអ្នកចូលរួមដ៏ច្រើនលើសលប់រហូតដល់៦ម៉ឺននាក់នោះ បានធ្វើឲ្យផ្ទៃនៃពហុកីឡដ្ឋានជាតិអូឡាំពិកទាំងមូលត្រូវបានកកុញដោយមនុស្សគ្រប់វ័យដែលបានធ្វើដំណើរយ៉ាងសស្រាក់ស្រាំដើម្បីគាំទ្រក្រុមជម្រើសជាតិរបស់ពួកគេ។ ដែលនេះសបញ្ជាក់ឲ្យឃើញថាវិស័យបាល់ទាត់យើងកំពុងតែរីកចម្រើនខ្លាំង។

កាន់តែខិតជិតមកដល់ពេលប្រកួត សម្រាប់អ្នកគាំទ្រក៏ដូចជាអ្នកស្នេហាវិស័យកីឡាបាល់ទាត់នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្ត សម្រាប់កីឡាករជម្រើសជាតិរបស់យើង។ សូមរំលឹកប្រវត្តិនៃជំនួបរវាងក្រុមជម្រើសជាតិកម្ពុជា នឹងក្រុមជម្រើសជាតិសឹង្ហបុរីកន្លងមក ធ្លាប់ជួបគ្នា ១១ដងមកហើយ ចាប់តាំងពីឆ្នាំ១៩៥៧ ដល់ឆ្នាំ២០១៤ ក្នុងនោះកម្ពុជា ឈ្នះ១ដង ស្មើ១ដង ក្រៅពីនោះគឺចាញ់ទាំងអស់។ តើក្រុមជម្រើសជាតិកម្ពុជា អាចកែប្រែប្រវត្តិយកឈ្នះតែ១ដងរបស់ខ្លួនបានដែររឺទេ? ចុះក្នុងនាមអ្នកជាអ្នកគាំទ្របានត្រៀមរៀបចំអ្វីខ្លះ សម្រាប់ការប្រកួតមួយនេះ?

ការប្រកួតនឹងមនាផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស ហេតុដូចនេះហើយសូមលោកអ្នកដែលសេ្នហានឹងគាំទ្រវិស័យបាល់ទាត់ជាតិទាំងអស់ទស្សនានឹងគាំទ្រជាកម្លាំងទាំងអស់គ្នា។

អត្ថបទ: រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត