ជម្រើសជាតិកម្ពុជាយកឈ្នះភ្នំពេញក្រោន ៣-២ មុនចេញដំណើរទៅសឹង្ហបុរី

គឹមហុក October 9, 2015


កាលពីល្ងាចម្សិលមិញនេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតមិត្តភាពជាមួយក្រុមភ្នំពេញក្រោននៅកីឡដ្ឋាន RSN ក្នុងខណ្ឌទួលគោកដែលជាជំនួបសាកជើងមុននឹងត្រូវចាកចេញទៅកាន់ប្រទេសសឹង្ហបុរីដើម្បីចូលរួមយុទ្ធនាការ FIFA World Cup។ ការប្រកួតមិត្តភាពដែលធ្វើឡើងចំនួន ៣ តង់ដោយក្នុងមួយតង់មានរយៈពេល ៣០ នាទីនេះបានប្រព្រឹត្តទៅយ៉ាងជក់ចិត្តដោយនៅក្នុងតង់ទី ១ ក្រុមជម្រើសជាតិធ្វើបានយ៉ាងល្អនិងបានគ្រប់គ្រងការប្រកួតទាំងមូលព្រមនិងរកបានគ្រាប់បាល់ដំបូងនៅនាទីទី៣ ដោយកីឡាករ កែវ សុខផេង ក្រោយការបញ្ជូនបាល់ពីកីឡាករ ឈិន ឈឿន រួចមក។ បន្ទាប់មក កីឡាករ ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ទី ២ នៅនាទីទី ២០ តាមរយៈការស៊ុតបាល់ដ៏ល្អ។ យ៉ាងណាក៏ដោយ ឱកាសល្អរបស់ក្លឹបភ្នំពេញក្រោនបានមកដល់នៅពេលដែលកីឡាករ Odion Obadin តែតបាល់នៅកៀកបង្គោលទីបានសម្រេច។ ចូលតង់ទី ៣ បានប្រមាណជា ៦នាទី កីឡាករ ធារី តែតបាល់បញ្ជូលទីបានសម្រេចក្រោយការបញ្ជូនបាល់ជ្រុងដ៏ល្អរបស់កីឡាករ ប្រាក់ មុន្នីឧត្តម។ ក្រោយមកកីឡាករ Yongsun Baek បានតែតបាល់បញ្ចូលទីនាំឲ្យក្លឹបភ្នំពេញក្រោនបានទទួលមួយគ្រាប់វិញដោយការបញ្ជូនបាល់ជ្រុងរបស់កីឡាករ Santi Koroma។ ១០ នាទីក្រោយមកការបញ្ជូនបាល់ពិន័យរបស់កីឡាករ Santi Koroma ដដែលត្រូវបានតែតបញ្ចូលទីដោយកីឡាករ Bisan ។ កីឡាករ ស ប៉ូឡូ មានឱកាសដែរតែបានត្រឹមស៊ុតរំលងរបាទីប៉ុណ្ណោះ។ កីឡាករ អុំ តុលា ធ្វើបានសម្រេចក្រោយការលេងរបស់កីឡាករ Bisan និង ប៉ូឡូ តែបាល់នោះមិនអាចយកជាការនោះទេដោយសារតែបាល់នោះជាបាល់ Offside។ នៅទីបំផុតក្រុមជម្រើសជាតិបានយកឈ្នះក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ៣-២ តែម្តង៕

22

25

39

68

71

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត