ក្លឹប Fujieda រកបាន ៣ពិន្ទុក្នុងដី តែ ចាន់ វឌ្ឍនាកា បន្ដនៅក្រៅទីលាន

នូ មករា March 18, 2017


ភ្នំពេញ៖ ក្លឹបបាល់ទាត់ Fujieda MYFC បានទទួលត្រឹម ៣ពិន្ទុពេញពីការប្រកួតទី២ នៅក្នុងក្របខណ្ឌជើងឯកលីគលំដាប់ទី៣ របស់ជប៉ុន(J3 League) នៅលើទឹកដីរបស់ខ្លួន បន្ទាប់ពីប្រកួតឈ្នះក្រុមភ្ញៀវ FC Tokyo U-23 ដោយលទ្ធផល ២-១ ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច ខណៈកីឡាកររបស់កម្ពុជា ចាន់ វឌ្ឍនាកា នៅមិនទាន់បានបង្ហាញវត្តមានជាមួយក្លឹបថ្មី Fujieda នោះទេ ។

ការប្រកួតនេះ ក្រុម FC Tokyo U-23 ជាអ្នករកបានគ្រាប់នាំមុខមុន ១-០ នៅដើមតង់ទី២ មុននឹងកីឡាករក្រុមម្ចាស់ផ្ទះ Fujieda MYFC វាយបកបាន ២គ្រាប់វិញ ហើយលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួត ធ្វើឲ្យក្រុម ផ្ទះ Fujieda MYFC យកឈ្នះក្រុមភ្ញៀវ ដោយលទ្ធផល ២-១ តែម្ដង ដើម្បីទទួលបាន ៣ពិន្ទុលើកដំបូង បន្ទាប់ពីប្រកួតទី១ ចាញ់ក្រុម Kagoshima United ក្រៅដីដោយលទ្ធផល ៥-០ ។

ប៉ុន្ដែអ្វីដែលគួរឲ្យសោកស្ដាយ សម្រាប់អ្នកគាំទ្រកម្ពុជា ដែលចង់ឃើញវត្តមានកីឡាករឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា បង្ហាញខ្លួនលើកដំបូង ក្នុងការប្រកួតផ្លូវការជាមួយក្លឹប Fujieda MYFC នោះទេ នៅមិនទាន់បានសម្រេចនោះទេ ដោយសារគ្រូបង្វឹកលោក Atsuto Oishi មិនទាន់សម្រេចដាក់ខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះឲ្យលេងនៅឡើយ គឺអាចរង់ចាំដល់សប្ដាហ៍ទី៣ ឬទី៤ ទើបលោកអាចដាក់ វឌ្ឍនាកា ឲ្យលេងបាន ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត