ឈ្នះអាវរបស់ក្រុមជម្រើសជាតិ និង ក្លឹបភ្នំពេញក្រោន

គឹមហុក October 8, 2015


ប្រសិនជាលោកអ្នកបានមកទស្សនាការប្រកួតរវាងក្រុមជម្រើសជាតិជាមួយក្លឹបភ្នំពេញក្រោននៅរសៀលថ្ងៃនេះនាកីឡដ្ឋាន RSN វេលាម៉ោង ៥ ល្ងាច ប្រសិនបើលោកអ្នកអាចនាំមិត្តភក្តិមកឲ្យបាន ១៥នាក់នោះ អាចមានសំណាងទទួលបានអាវចំនួនមួយ។ យើងមានអាវរបស់ក្រុមជម្រើសជាតិចំនួន ៥ និង អាវរបស់ក្លឹបភ្នំពេញក្រោនចំនួន ៥ ដើម្បីផ្តល់ជូនទៅដល់អ្នកមកទស្សនា ១០ នាក់ដំបូងដែលបានបង្ហាញក្រុមរបស់ខ្លួនដែលមាន ១៥ នាក់ទៅកាន់ក្រុមការងារនៅច្រកចូល។ អាវនឹងផ្តល់ជូននៅក្នុង ២ តង់ដំបូង។ ការប្រកួតនៅរសៀលនេះនឹងលេងជាលក្ខណៈ ៣តង់ ក្នុងមួយតង់រយៈពេល៣០នាទី។ សូមអ្នកគាំត្រទាំងអស់មកឲ្យបានមុនដើម្បីជៀងវាងការកកស្ទះនៅចំណតឡាន/ម៉ូតូ និង កន្លែងអង្គុយផងដែរ។ យើងសង្ឃឹមថានឹងមានអ្នកគាំទ្រច្រើននៅរសៀលនេះ។

Untitled-3
ក្លឹបភ្នំពេញក្រោនមានរឿងពិសេសពីរសម្រាប់អ្នកគាំទ្រទាំងអស់ដែលមកកាន់កីឡដ្ឋាន RSN នៅថ្ងៃនេះក្នុងការប្រកួតរវាងក្លឹបភ្នំពេញក្រោន និងក្រុមជម្រើសជាតិកម្ពុជា ដែលការប្រកួតនឹងចាប់ផ្តើមនៅវេលាម៉ោង ៥ ល្ងាច។ ទាំង CHATIME និង MYBURGERLAB នឹងមានស្តង់សម្រាប់លក់ភេសជ្ជៈ និងអាហារ។ ក្រុមហ៊ុន CHATIME ដែលជាក្រុមហ៊ុនលក់ភេសជ្ជៈដ៏ល្បីនៅព្រះរាជាណាចក្រកម្ពុជា និងកំពុងពេញនិយមក្នុងស្រទាប់យុវវ័យនាពេលបច្ចុប្បន្ន។ ចំណែក MyBurgerLab វិញដែលហាងលក់ប៊ឺហ្គ័រដ៏ឆ្ងាញ់នោះដែលឥលូវនេះកំពុងតែទទួលបានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជាក៏នឹងមានស្តង់លក់នៅកីឡដ្ឋាន RSN ផងដែរ។ លោកអ្នកអាចសាកល្បងទាំងអស់គ្នានៅកីឡដ្ឋាន RSN នារសៀលថ្ងៃនេះ៕

Chatime

myBurgerlab

 

អត្ថបទ៖ រិទ្ធី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត