ឥណ្ឌាមកដល់កម្ពុជាថ្ងៃជាមួយ ចាន់ វឌ្ឍនាកា ត្រៀមប៉ះគោព្រៃសប្ដាហ៍ក្រោយ

នូ មករា March 16, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឋា នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជា នាម៉ោង ៨៖៥០នាទីព្រឹកថ្ងៃទី១៩ ខែមីនាចុងសប្ដាហ៍នេះ ដើម្បីត្រៀមជួបប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមម្ចាស់ផ្ទះជម្រើសជាតិកម្ពុជា នៅថ្ងៃទី២២ ខែមីនាខាងមុខ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ចាន់ មិថុនា មន្ដ្រីព័ត៌មានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

សម្រាប់ដំណើរមកដល់កម្ពុជារបស់ជម្រើសជាតិឥណ្ឌានោះដែរ គឺស្របពេលខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ត្រូវធ្វើដំណើរពីប្រទេសជប៉ុន មកចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាផងដែរ ។ បើតាមការបញ្ជាប់ពីសាមីខ្លួនកីឡាករ ចាន់ វឌ្ឍនាកា បានឲ្យដឹងថា ខ្លួននឹងមកដល់កម្ពុជានៅថ្ងៃទី១៩ ខែមីនានោះដែរ ប៉ុន្ដែមិនបានប្រាប់ម៉ោងនោះទេ ។

គួរបញ្ជាក់ថា ក្រុមរហស្សនាមគោព្រៃកម្ពុជា នឹងត្រូវបើកទ្វាពហុកីឡដ្ឋានជាតិ ទទួលក្រុមជម្រើសជាតិឥណ្ឌា នៅវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី២២ ខែមីនាខាងមុខ ។ នេះគឺជាលើកទី៥ ដែលក្រុមទាំងពីរបានជួបគ្នា ខណៈលទ្ធផលជួបគ្នា ៤លើកកន្លងទៅ គឺក្រុមជម្រើសជាតិឥណ្ឌាទទួលបានជ័យជម្នះ ១ប្រកួត និងចាញ់ ១ប្រកួត ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត