តើ BTV ឬ CBS នឹងផ្សាយពាន J-League 3 ដែល ចាន់ វឌ្ឍនាកា កំពុងប្រកបអាជីព?

នូ មករា March 6, 2017


ភ្នំពេញ៖ ស្របពេលលោក Koyama ប្រធានក្លឹប Fujieda MYFC ធ្វើដំណើរទស្សនៈកិច្ច និងបង្ហោះរូបជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំកីឡារបស់ស្ថានីយ៍ទូរទស្សន៍បាយ័នព័ត៌មាន(BTV-News) និងក្រុមហ៊ុន CBS(CTN, CNC, MTV) កាលពីសប្ដាហ៍មុន បានធ្វើឲ្យអ្នកគាំទ្រកម្ពុជាមានចម្ងល់ហើយលើកឡើងថា តើថ្នាក់ដឹកនាំ Fujieda MYFC កំពុងទាក់ទងទូរទស្សន៍ធំៗទាំងពីរដើម្បីផ្សព្វផ្សាយការប្រកួតរបស់ខ្លួន ឬក៏យ៉ាងណា?

ជុំវិញការបង្ហោះរូបថតលើ Page Facebook ជាភាសាខ្មែររបស់ក្លឹប Fujieda MYFC ខាងលើ គឺមិនមានការបញ្ជាក់ច្បាស់លាស់ដែរ ប៉ុន្ដែបើតាមប្រភពច្បាស់ការមួយសូមមិនបញ្ចេញឈ្មោះបានបង្ហើបថា ទូរទស្សន៍ BTV-News បានទទួលសិទ្ធិផ្លូវការក្នុងការផ្សាយបន្ដផ្ទាល់ការប្រកួតជើងឯកលីគលំដាប់ទី៣របស់ជប៉ុន (J-League 3) ទៅហើយ ពិសេសគឺផ្ដោតសំខាន់លើរាល់ការប្រកួតរបស់ក្លឹប Fujieda MYFC តែម្ដង ដោយសារក្លឹបនេះមានវត្តមានកីឡាករឆ្នើមកម្ពុជាម្នាក់ គឺខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ។
គួរបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ អ្នកគាំទ្រកម្ពុជា និងក្នុងតំបន់អាស៊ាន កំពុងមានការចាប់អារម្មណ៍ខ្លាំង ទៅលើក្លឹប Fujieda MYFC បន្ទាប់ពីក្លឹបលំដាប់ J-League 3 មួយនេះ នាំយកកីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ពីក្លឹបបឹងកេតអង្គរ ទៅលេងនៅលើទឹកដីជប៉ុនក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល ឆ្នាំ២០១៧-២០១៨ ។ ដូច្នេះចាំអ៊ុតទាំងអស់គ្នាតើ BTV-News នឹងធ្វើការផ្សាយបន្ដផ្ទាល់ J-League 3 ពិតមែនឬទេ បើការប្រកួតនឹងចាប់ផ្ដើមថ្ងៃទី១១ ខែមិនាចុងសប្ដាហ៍នេះ ខណៈក្រុម Fujieda MYFC ត្រូវជួបក្រុម Kagoshima United នៅថ្ងៃបើកឆាកទៀតនោះ? ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត