ខ្សែប្រយុទ្ធ កែវ សុខផេង នឹងបង្ហាញខ្លួនក្នុងបទចម្រៀងថ្មីរបស់ផលិតកម្មធំមួយ

គឹមហុក October 1, 2015


ខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងកូដរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន កែវ សុខផេង បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងវិស័យសិល្បៈកម្ពុជាតាមរយៈការសម្តែងខារ៉ាអូខេក្នុងបទចម្រៀងថ្មីរបស់ផលិតកម្មធំមួយដែលប្រមូលផ្តុំដោយតារាល្បីៗជាច្រើនរូប។ កីឡាករដែលមានប្រភពមកពីទឹកដីខេត្តក្រចេះរូបនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងបន្ទាប់ពីបានបញ្ចេញសមត្ថភាពដ៏រស់រវើករបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅក្នុងប្រទេសសឹង្ហបុរីដែលទើបតែបានបញ្ចប់កាលពីពេលថ្មីនេះៗបូករួមទាំងការនាំយកគ្រាប់បាល់ជាច្រើនគ្រាប់ជូនដល់ក្លឹបរបស់ខ្លួនក្នុងការប្រកួតលីកកំពូលកម្ពុជាមិត្តហ្វូនខេមបូឌានលីក២០១៥ផងដែរ។យ៉ាងណាក៏ដោយ គេមិនទាន់បានដឹងទេថា តើបទចម្រៀងដែលកីឡាកររូបនេះកំពុងថតមានចំណងជើងអ្វីនោះទេ ដោយហេតុថាអ្វីៗនឹងត្រូវបានទម្លាយបន្ទាប់ពីបទចម្រៀងនេះត្រូវបានផលិតរួចរាល់នឹងត្រូវចេញលក់នៅលើទីផ្សារតែម្តងខណៈដែលការថតកំពុងតែដំណើរការក្នុងថ្ងៃនេះតែម្តង។ សូមបញ្ជាក់ថា កែវ សុខផេង គឺជាកីឡាករបាល់ទាត់ទីពីរហើយដែលបានចូលរួមក្នុងវិស័យសិល្បៈតាមរយៈការថត MV នេះបន្ទាប់ពីកីឡាករ ចាន់ វឌ្ឍនាកា ដែលបានសម្តែងជាមួយតារាចម្រៀង មាស សុខសោភា រួចមក៕

Sokpheng MV1

Sokpheng MV

 

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត