ក្លឹបភ្នំពេញក្រោនបំបាក់ក្លឹបបៀលប្រាយ ៤-០

គឹមហុក September 30, 2015


ក្លឹបភ្នំពេញក្រោនបានយកឈ្នះលើក្លឹបបៀលប្រាយក្នុងលទ្ធផល ៤-០ នៅក្នុងការប្រកួតនាល្ងាចមិញនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិច ដើម្បីបន្តក្តីសង្ឃឹមក្នុងការទទួលបានលេខ ១ ក្រោយចប់រដូវកាល ២០១៥ នេះ។ ក្លឹបភ្នំពេញក្រោនបានធ្វើការវាយសម្រុកទៅលើក្លឹបបៀលប្រាយតាំងពីចាប់ផ្តើមការប្រកួតរហូតដល់ចប់ តែក្លឹបភ្នំពេញក្រោនដូចជាមិនមានសំណាងសោះក្នុងការរកគ្រាប់បាល់ក្នុងតង់ទី ១ ដោយចប់តង់ទី ១ ក្លឹបទាំងពីរបានត្រឹមស្មើគ្នា ០-០។ លុះចូលតង់ទី ២ ក្លឹបភ្នំពេញក្រោនបន្តដាក់សម្ពាធទៅលើក្លឹបបៀលប្រាយរហូតដល់នាទី ៤៩ ដោយការសហគ្នាយ៉ាងល្អរបស់ខ្សែប្រយុទ្ធទាំងបីរបស់ក្លឹបភ្នំពេញក្រោន កីឡាករ កែវ សុខផេង បានស៊ុតបាល់បញ្ជូលទីនាំមុខឲ្យក្លឹបបានសម្រេច។ ១៣ នាទីក្រោយមកកីឡាករ កែវ សុខផេង ដដែរបានបណ្តើរបាល់ផុតខ្សែការពារក្លឹបបៀលប្រាយពីររូបរួចសម្រេចបានគ្រាប់ទី ២ ឲ្យក្រុមរបស់ខ្លួននាំមុខ ២-០។ នៅសល់ប្រមាណជា ១១នាទី កីឡាករ អ៊ិន សូដេវីន រកបានគ្រាប់ទី ៣ បានសម្រេចនៅនាទីទី ៧៩។ គួរបញ្ជាក់ថា កីឡាករ អ៊ិន សូដេវីន គឺជាប្រធានក្រុមរបស់ក្រុមយុវជនអាយុក្រោម ១៨ ឆ្នាំរបស់ក្លឹបភ្នំពេញក្រោន ដែលត្រូវបានលោកគ្រូបង្គោលឈុតធំក្លឹបភ្នំពេញក្រោន Sam Schweingruber មើលឃើញពីទេពកោសល្យរបស់គេហើយក៏បានកោះហៅឲ្យចូលរួមក្នុងឈុតធំ។ នេះជាការបង្ហាញខ្លួនជាលើកទី ២ របស់កីឡាកររូបនេះ ហើយនេះក៏ជាគ្រាប់បាល់ដំបូងក្នុងលីកកំពូលរបស់គេផងដែរ។ ការប្រកួតសល់ប្រមាណ ៤ កីឡាករ ធារី បានសម្រេចគ្រាប់ទី ៤ ដែលជាគ្រាប់ចុងក្រោយក្នុងការប្រកួតនេះផងដែរ។ ចំណែកឯលទ្ធផលផ្សេងទៀតនៅក្នុងថ្ងៃនេះរួមមាន៖ ក្លឹបស្វាយរៀង យកឈ្នះក្លឹប គិរីវង្ស ៥-០ និង ក្លឹប អគ្គស្នងការនគរបាលជាតិ ឈ្នះម្ចាស់ផ្ទះវេស្ទើន ២-០។

_MG_8007

_MG_8177

_MG_8245

_MG_8268

_MG_8337

អត្ថបទ៖ រិទ្ធី
រូបភាព៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត