ចាន់ វឌ្ឍនាកា បង្ហាញខ្លួនលើកដំបូងក្នុងការហ្វឹកហាត់ជាមួយក្លឹប Fujieda ព្រឹកមិញ

នូ មករា February 15, 2017


ភ្នំពេញ៖ បន្ទាប់ពីធ្វើដំណើរទៅដល់ប្រទេសជប៉ុនកាលពីដើមសប្ដាហ៍កន្លងទៅ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ កីឡាករកម្ពុជា ចាន់ វឌ្ឍនាកា បានបង្ហាញខ្លួនលើកដំបូងក្នុងការហ្វឹកហាត់ជាមួយក្លឹប Fujieda MYFC ជាផ្លូវការហើយ ។ នេះបើយោងតាមការបង្ហោះលើ Page Facebook ភាសាខ្មែររបស់ក្លឹប Fujieda MYFC មុននេះ ។

ទំព័រ Facebook ខាងលើបានសរសេរថា «នេះជាការហ្វឹកហាត់លើកដំបូងរបស់ ចាន់ វឌ្ឍនាកា ជាមួយក្លឹបFUJIEDA MYFC ។ ពួកគាត់បានស្វាគមន៍ វឌ្ឍនាកា ដោយភាពកក់កៅ និងទឹកមុខរីករាយ ។
ប៉ុន្ដែ វឌ្ឍនាកា បានលើកឡើងថា ដោយសារគាត់មិនទាន់សមជាមួយអាកាសធាតុ ទើបចាប់ផ្តើមហ្វឹកហាត់ជាលើកដំបូង ធ្វើឲ្យគាត់មានអាការៈឈឺក្បាល និងឈឺសាច់ដុំភ្លៅបន្តិច» ។

គួរបញ្ជាក់ថា ក្លឹប Fujieda MYFC នាំយកខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ទៅជួយក្នុង J-League 3 នារដូវកាលថ្មីនេះលើលក្ខខណ្ឌជើងពេញមួយរដូវកាល ពីក្លឹបបឹងកេតអង្គរ ។ វឌ្ឍនាកា បានធ្វើដំណើរទៅដល់ជប៉ុន កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈដើមសប្ដាហ៍នេះ ហើយបានជួបសម្ដែងការគួរសមជាមួយអគ្គរាជទូតខ្មែរប្រចាំប្រទេសជប៉ុន និងមានឱកាសធ្វើជាកីឡាករតំណាងឲ្យក្លឹបជប៉ុនមួយនេះ ដើម្បីចូលរួមពិធីបើករដូវកាលថ្មី J-League ទៀតផង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត