មតិរបស់គ្រូធំក្រុមភ្នំពេញក្រោនក្រោយជោគជ័យ ១០-០ របស់ខ្លួន

បារាំង September 28, 2015


ក្រុមភ្នំពេញក្រោនបានបង្កើតនូវភាពជោគជ័យមួយដ៏គួរឲ្យរំភើបក្នុងជំនួបជាមួយក្រុមវេស្ទើនបន្ទាប់ពីពួកគេបានធ្វេសប្រហែសធ្លាក់ក្នុងភាពបរាជ័យក្រោមស្នាដៃរបស់ក្លឹបបាតតារាងគិរីវង្សរួចមក។ ខាងក្រោមនេះគឺជាបទសម្ភាសន៍មួយជាមួយ លោកគ្រូបង្គោលក្លឹបភ្នំពេញក្រោន Sam Schweingruber បន្ទាប់ការប្រកួតនេះបានបញ្ចប់ ដោយលោកក៏បានលើកឡើងអំពីការចូលរួមរបស់កីឡាករថ្នាលយុវជនរបស់ក្លឹបនេះចំនួន ៣ រូបគឺ កីឡាករ អ៊ិន សូដាវីន, សាន ឧសភា, និង ស ប៉ូឡូ ដែលបានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតពានរង្វាន់លីកកំពូលកម្ពុជាមិត្តហ្វូនខេមបូឌានលីកជាលើកដំបូងឲ្យក្លឹបភ្នំពេញក្រោន ក្នុងជំនួបជាមួយក្លឹបវេស្ទើន និងដែលបានយកឈ្នះក្នុងលទ្ធផល ១០-០។

aលោក Sam Schweingruber

“វាតែងតែជារឿងល្អដែលផ្តល់ឱកាសឲ្យកីឡាករវ័យក្មេងមានឱកាសក្នុងការបង្ហាញខ្លួន ជាពិសេស សូដាវីន ដែលចេញពីក្រុមយុវជន ខណៈដែលខ្ញុំក៏ធ្លាប់ធ្វើការជាមួយគ្នារយៈពេល ២ ឆ្នាំក្នុងក្រុមជម្រើសជាតិអាយុក្រោម ១៦ ឆ្នាំផងដែរ។ ខ្ញុំស្គាល់គេច្បាស់ព្រមទាំងពេញចិត្តក្នុងការផ្តល់ឱកាសឲ្យកីឡាករយុវជនរបស់យើង ហើយនេះពិតជារឿងដ៏ល្អមួយ។ កីឡាកររូបនេះមានភាពរីកចម្រើនច្រើន ហើយការផ្តល់ឱកាសដូច្នេះគឺជាការធ្វើសុបិន្តរបស់គេបានក្លាយជាពិត។ គេធ្វើបានល្អ បញ្ជូនបាល់ល្អ តែមិនមានសំណាងឡើយ ព្រោះគេមានឱកាសពីរដងតែធ្វើមិនបានសម្រេច។ យ៉ាងណាក៏ដោយ គេនៅមានផ្លូវដ៏វែងឆ្ងាយទៀត នេះជាការប្រកួតដ៏ល្អហើយរូបគេនឹងធ្វើបានល្អជាងនេះ។ 12027581_1111470632213793_8016422347862785848_n

កីឡាករ អ៊ិន សូដាវីន ក្រហម (រូបភាព៖ Masayori Ishikawa/KPTstudio)

សម្រាប់ ឧសភា ដែលបានលេងប្រកួតដំបូងរបស់ខ្លួនពិតជាល្អផងដែរ លោកអ្នកអាចឃើញនៅពេលខ្លះដែលរូបគេហាក់ភ័យបន្តិច ហើយត្រូវការទំនុកចិត្តច្រើនជាងនេះ ប៉ុន្តែគេក៏ធ្វើបានល្អដែរ ដូចនេះខ្ញុំរីករាយចំពោះកីឡាករទាំងពីររូបនេះ។ 1

កីឡាករ សាន ឧសភា

សម្រាប់ ប៉ូឡូ វិញរូបគេមិនទាន់បានលេងល្អនោះទេ ដូចនេះខ្ញុំចង់ជម្រុញរូបគេឲ្យខំប្រឹងហើយផ្តោតអារម្មណ៍ជាងនេះ។ កីឡាកររូបនេះមានល្បឿនល្អ មានជំនាញ ប៉ុន្តែមានបទពិសោធន៍តិច តែយើងនឹងផ្តល់ឱកាសដល់កីឡាករដូចជារូបគេដើម្បបង្ហាញថាពួកគេអាចលេងបាន។”

2

កីឡាករ ស ប៉ូឡូ

លោកគ្រូបង្គោលក្លឹបភ្នំពេញក្រោនបានបន្តថា៖ “បន្ទាប់ពី ៤៨ ម៉ោងក្រោយប្រកួតដ៏សោកស្តាយជាមួយក្លឹបគិរីវង្ស យើងមិនមានពេលច្រើនសម្រាប់សម្រាក និងពិនិត្យកំហុសរបស់យើងនោះទេ ប៉ុន្តែសម្រាប់ការលេងនៅថ្ងៃនេះពិតជាល្អ និងបង្ហាញទម្រង់លេងល្អផងដែរ។ មិនត្រឹមតែយើងរកបាន ១០ គ្រាប់នោះទេ ប៉ុន្តែមានគ្រាប់បាល់មួយចំនួនកីឡាកររបស់យើងសហការគ្នា និងលេងបានល្អមែនទែន ហើយអ្វីៗដែលយើងបានហ្វឹកហាត់យើងឃើញនៅលើទីលានទាំងអស់ ដូចនេះជាមួយការឈ្នះ ទទួលបាន ៣ ពិន្ទុ និង ១០ គ្រាប់ គឺពិតជាល្អ។ មានពេលខ្លះក្នុងតង់ទី ២ កីឡាកររបស់យើងដូចជាខ្វះវិន័យដោយសារតែពួកគេចង់បានគ្រាប់បាល់ដែលនេះ ពិតជារឿងមិនសូវល្អនោះទេ។ យើងក៏មិនសូវសំណាងផងដែរ យើងរកបាន ១០ គ្រាប់ ប៉ុន្តែយើងគួរតែរកបានច្រើនជាងនេះ។ យើងត្រូវតែធ្វើឲ្យបានល្អជាងនេះជាមួយក្រុមក្រោយៗ យើងត្រូវការការលេងមួយដ៏ល្អបំផុត។ ការងាររបស់ខ្ញុំត្រូវធ្វើយ៉ាងណាដើម្បីធានាថាកីឡាករនឹងផ្តោតអារម្មណ៍ព្រមទាំងធ្វើឲ្យបានល្អសម្រាប់ប្រកួតក្រោយៗទៀត។

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត