តើលោកគ្រូ Sam មានចំណាប់អារម្មណ៍យ៉ាងណា ក្រោយការប្រកួតជាមួយក្លឹបគីរីវង្ស?

គឹមហុក September 25, 2015


លោកគ្រូបង្គោលក្លឹបភ្នំពេញក្រោន Sam Schweigruber បានសសើរដល់គូប្រកួតរបស់ខ្លួនគឺ ក្លឹបគិរីវង្ស បន្ទាប់ពីក្លឹបដែលស្ថិតនៅបាតតារាងនេះបានយកឈ្នះក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន RSN រួចមក។ “អ្នកគាំទ្របានសាកសួរនិងឲ្យខ្ញុំទាយថាតើនៅថ្ងៃនេះយើងនឹងរកបានប៉ុន្មានគ្រាប់នៅពេលដែលក្រុមរបស់យើងដើរចេញទៅទីលាន។ ខ្ញុំក៏ឆ្លើយថាយើងនឹងព្យាយាមដើម្បីទទួលបានពិន្ទុ។ ខ្ញុំបានទៅមើលការប្រកួតរវាងក្លឹបគិរីវង្ស ជាមួយក្លឹបក្រសួងការពារជាតិ ជាមួយក្លឹបបឹងកេត និង អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយក្នុងការប្រកួតនីមួយៗក្លឹបគិរីវង្សលេងបានល្អជាង។ ខ្ញុំពិតជាមិនយល់ថា ហេតុអ្វីបានជាពួកគេស្ថិតនៅបាតតារាងហើយមានតែ ៥ ពិន្ទុបែបនេះ។ ពួកគេមានក្រុមមួយល្អ កីឡាករល្អ តែការលេងជាក្រុមរបស់ពួកគេដូចជាមិនសួវល្អ ប៉ុន្តែកីឡាករមួយៗពិតជាល្អ។ ថ្ងៃនេះទាក់ទងជាមួយពួកគេ យើងមិនបានក្តាប់ឱកាសដែលយើងមានហើយបានផ្តល់ឱកាសឲ្យពួកគេរកបានគ្រាប់បាល់ជ័យជម្នះនៅចុងម៉ោង។ វាពិតជាសំណាងដែលគ្រាប់បាល់ត្រូវបានកីឡាករគិរីវង្សទាត់ចូលទីប៉ុន្តែខ្ញុំគិតថាវាពិតជាពេលវេលាដ៏ស័ក្តិសមក្នុងការរកបានគ្រាប់បាល់នោះ។ ខ្ញុំគិតថាយើងមានគោលដៅក្រោយសម្រាក ពួកគេស្ទើរតែគ្មានឱកាសសោះរហូតដល់នាទីទី ៩៧ នៅពេលដែលពួកគេរកបានគ្រាប់បាល់ក្រោយការបញ្ជូនពីជ្រុងមក។ យើងមានឱកាសមួយចំនួន យើងអាចនឹងទទួលបានបាល់ពិន័យ ១១ ម៉ែត្រដោយបាល់ប៉ះដៃ ការស៊ុតរបស់កីឡាករ Shane ឱកាសផ្សេងទៀតយើងគួរតែធ្វើបានល្អជាងនេះ យើងគ្រប់គ្រងបាល់ក្នុងតំបន់គ្រោះថ្នាក់បានច្រើនតែធ្វើមិនបានសម្រេច។ បច្ចុប្បន្ននេះយើងដូចជាមានអ្វីមិនធម្មតាព្រោះវាមិនអាចទៅរួចនោះទេដែលយើងចាញ់ ៣-០ ហើយឈ្នះ ១០-១ បន្ទាប់មកចាញ់ក្រុមបាតតារាង សង្ឃឹមថានឹងអាចលេងបានល្អសម្រាប់ការប្រកួតនៅថ្ងៃសៅរ៍នេះជាមួយក្លឹបវេស្ទើន ហើយការឈ្នះរបស់យើងអាចដាក់សម្ពាធទៅលើក្លឹបបឹងកេតបាន។”

Sam Schweigruber with Shane Booysen

អត្ថបទ៖ មករា
រូបភាព៖ បារាំង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត