ក្រោនបាត់បង់៣ពិន្ទុក្នុងផ្ទះ ខណៈបឹងកេតឡើងកំពូលតារាងក្រោយយកឈ្នះណាហ្គា

គឹមហុក September 24, 2015


ការប្រកួតមិត្តហ្វូន​ខេមបូឌានលីករដូវកាល ២០១៥ ចូលមកដល់ជុំទី២ សប្តាហ៍ទី១៨ ហើយការប្រកួតក្នុងសប្តាហ៍នេះក៏បានបញ្ចប់មុននេះបន្តិច។ ក្រុមការពារតំណែងជើងឯកចាស់ភ្នំពេញក្រោន បានបរាជ័យយ៉ាងអាម៉ាស់ ក្រោយចាញ់ក្រុមបាតតារាងគីរីវង្សសុខសែនជ័យ ១ទល់នឹង២ ក្នុងដីរបស់ខ្លួន។ ខណៈដែលក្រុមបឹងកេតអង្គរ បានឡើងលើកំពូលតារាងបណ្តោះអាសន្នវិញ បន្ទាប់ពីយកឈ្នះក្រុមណាហ្គាលើវាលស្មៅពហុកីឡដ្ឋានជាតិ។ ចំណែកឯក្រុមស្វាយរៀងក៏បានឡើងមកឈរនៅលេខ៤ បន្ទាប់ពីបានបំបាក់ក្រុមម្ចាស់ផ្ទះខេមបូឌៀនថៃហ្គ័រ ក្នុងលទ្ធផល ៣ទល់នឹង០។ កាលពីម្សិលមិញក៏មានការប្រកួតចំនួន ៣គួរផងដែរ ស៊ីម៉ាកបានយកឈ្នះ ៣ទល់នឹង១ ទៅលើក្រុមវេស្ទើនភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិទទួលបាន៣ពិន្ទុពីក្រុមអាស៊ីអឺរ៉ុប ក្នុងលទ្ធផល ៣ទល់នឹង២ ចំណែកឯក្រុមឡើងជើងក្រសួងការពារជាតិបានបំបាក់ក្រុមបៀលប្រាយយូណាយធីត ៤ទល់នឹង១។
* គួរបញ្ជាក់ផងដែរថាក្នុងសប្តាហ៍នេះមានក្រុមស្មើពិន្ទុគ្នាចំនួន៤ក្រុមគឺ ក្រុមស្វាយរៀង, ណាហ្គាវើល, អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមក្រសួងការពារជាតិ ដោយមាន២៩ពិន្ទុដូចគ្នា ក៏ប៉ុន្តែក្រុមក្រសួងការពារជាតិ សល់មួយប្រកួតក្នុងដៃ។

ខាងក្រោមនេះជាតារាងពិន្ទុ និងលទ្ធផលការប្រកួតប្រចាំសប្តាហ៍ទី១៨នេះ

Week-18

 

11168065_438106019725944_1464628746610634119_n

អត្ថបទ៖ គឹមហុក

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត