គ្រូ Lao Toyota ថា ចាន់ វឌ្ឍនាកា គឺជាឧបសគ្គ សម្រាប់ជំនួបថ្ងៃស្អែក!

នូ មករា January 30, 2017


ភ្នំពេញ៖ លោក Silisantiphap Phokhasomboune គ្រូជំនួយក្លឹប Lao Toyota របស់ឡាវ បានលើកឡើងថា ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបឹងកេតអង្គរ កីឡាករ ចាន់ វឌ្ឍនាកា នៅតែជាឧបសគ្គរបស់ខ្លួន សម្រាប់ជំនួបជើងទី១ នៃវគ្គជម្រុះ Play-Off ពានរង្វាន់ AFC Cup 2017 នាវេលាម៉ោង ៦ល្ងាចថ្ងៃទី៣១ ខែមករាស្អែកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។  ការថ្លែងបែបនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមុនជួបគ្នា នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមករានេះ ។ គ្រូជនជាតិឡាវដដែលបន្ដថា ទោះបីបឹងកេតមានការផ្លាស់ប្ដូរគ្រូបង្វឹក និងកីឡាករមួយចំនួនពិតមែន ប៉ុន្ដែលោកនៅតែញញើតនឹងទម្រង់លេង និងសមត្ថភាពកីឡាកររបស់ក្រុមកម្ពុជាមួយនេះ ពិសេសគឺខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា តែម្ដង ដែលធ្លាប់រកបាន ២គ្រាប់យកឈ្នះក្រុមខ្លួន ២-០ ក្នុងព្រឹត្តិការណ៍ TOYOTA Mekong Cup កាលឆ្នាំ២០១៥ ។ ប៉ុន្ដែយ៉ាងណាលោកនៅតែមានការតាំងចិត្តខ្ពស់ សម្រាប់ជំនួបក្រៅទឹកដីថ្ងៃស្អែក ព្រោះកូនក្រុមរបស់ខ្លួនក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរ ។

នេះជាការបញ្ជាក់បន្ថែមរបស់លោក Silisantiphap Phokhasomboune ។ រីឯកីឡាករតំណាងក្រុម Lao Toyota បាននិយាយថា ដោយសារពួកខ្លួនបានមើលវីដេអូក្រុមបឹងកេត ប្រកួតចាញ់ក្រុម Lanexang United កាលពីពេលថ្មីៗកន្លងទៅ ដូច្នេះពួកគេក៏បានដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់បឹងកេត ដើម្បីត្រៀមទប់ទល់ក្នុងជំនួបថ្ងៃស្អែកនេះដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត