ជំនួបរវាងភ្នំពេញក្រោន និង​​ Buriram នឹងត្រូវផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ True 4U របស់ថៃ

នូ មករា January 16, 2017


ភ្នំពេញ៖ នៅសល់តែ ២ ថ្ងៃទៀតតែប៉ុណ្ណោះការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិដើម្បីស្វែងរកថវិកាសប្បុរសធម៌រវាងក្រុមភ្នំពេញក្រោន និង Buriram United នឹងចាប់ផ្តើមហើយ ។  ជាមួយគ្នានេះដែរ ប្រាក់ចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនាការប្រកួតនេះនឹងត្រូវឧបត្ថម្ភជូនដល់អង្គការ Football For Life ដែលកំពុងបំពេញបេសកកម្មក្នុងការរួមចំណែកការអភិវឌ្ឍន៍សង្គមតាមរយៈកីឡាបាល់ទាត់នោះ ។


អ្វីដែលពិសេសនោះគឺ ជំនួបរវាងក្លឹបធំៗទាំងពីរនេះក៏នឹងមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ BTV និង True 4U របស់ប្រទេសថៃថែមទៀតផង ។ ការប្រកួតមិត្តភាពនេះគឺជាផ្នែកមួយនៃយុទ្ធនាការ  Chang Buriram United Asean Tour 2017 ដែលជាការត្រៀមខ្លួនសម្រាប់រដូវកាលថ្មី ខណៈដែលក្លឹបទាំងពីរសុទ្ធតែជាក្លឹបបាល់ទាត់ដ៏ជោគជ័យនៅក្នុងប្រទេសកម្ពុជា និង ថៃ ហើយនឹងត្រូវធ្វើឡើងនាវេលាម៉ោង ៦ ល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ។

ជាងនេះទៅទៀត ជំនួបជាមួយក្រុមជើងឯក Toyota Mekong Club Championship 2017 នេះនឹងអាចធ្វើឱ្យក្លឹបភ្នំពេញក្រោនទទួលបានបទពិសោធន៍ ក៏ដូចជាការប្រកួតប្រជែងដ៏ល្អមួយមុននឹងការប្រកួត AFC Cup ឈានចូលមកដល់នាអំឡុងខែកុម្ភៈខាងមុខ ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត