ក្នុងរយៈពេលតែមួយសប្ដាហ៍ក្រុមទ័ព អាចលត់ក្រុមមកពីលីគម៉ាឡេសុី ២ ឱ្យរងបរាជ័យ ៣-១ ដូចគ្នា

នូ មករា January 6, 2017


ភ្នំពេញ៖ ក្រុម Melaka United បានក្លាយជាក្រុមបាល់ទាត់ម៉ាឡេស៊ីទី២ ដែលបរាជ័យក្រោមថ្វីជើងក្រុមក្រសួងការពារជាតិ(ទ័ព) នៅក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំលើទីលានពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃទី០៥ ខែមករានេះ ខណៈកាលពីសប្ដាហ៍មុនក្រុមសាកលវិទ្យាល័យ UiTM មកពីលីគលំដាប់ទី២ របស់ម៉ឡេស៊ី ក៏រងបរាជ័យដោយលទ្ធល ៣-១ ក្រោមថ្វីជើងរបស់ក្រុមជើងឯកពាន Hun Sen Cup-2016 នេះផងដែរ ។

សម្រាប់ការប្រកួតយប់មិញក្រុម Melaka United ធ្វើបានល្អត្រឹមដើមតង់ទី១ តែមិនអាចសម្រេចផលគ្រាប់បាល់នោះទេ ប៉ុន្ដែក្រោយការផ្លាស់ប្ដូរកម្លាំងថ្មីរបស់លោក ទេព ឡុងរចនា ក្រុមក្រសួងការពារជាតិ បានដាក់សម្ពាធលើក្រុមភ្ញៀវវិញ ហើយរកបានគ្រាប់បាល់ជ័យជម្នះទាំង ៣គ្រាប់ទៀតផង ដែលធ្វើសម្រេចដោយកីឡាករកូរ៉េខាងជើង Choe Myong ho, រឿម ចាន់រឿន និងកីឡាករ កែ វណ្ណៈ មុនកីឡាករក្រុម Melaka United រកបាន ១គ្រាប់នៅចុងម៉ោង ។ ថ្នាក់ដឹកនាំក្រុម Melaka United បានឲ្យដឹងថា ក្រោយប្រកួតចាញ់ក្រសួងការពារជាតិរបស់កម្ពុជា ក្រុម Melaka នឹងមានការប្រកួតកម្ដៅសាច់ដុំជាមួយក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃទី៦ ខែមករា នាេះផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត