មិនធម្មតា! ការពារជាតិដំឡើងប្រាក់ខែកីឡាករ ៥០%បន្ថែមទៀត មុនរដូវកាលថ្មីចាប់ផ្ដើម

នូ មករា January 5, 2017


ភ្នំពេញ៖ ក្រៅពីផែនការដំឡើងអំពូលភ្លើង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដើម្បីងាយស្រួលធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតផ្សេងៗ នៅលើទីលានកងយោធពលខេមរភូមិន្ទុ(ស្ដាតចាស់) លោក ខូវ ឆាយ អ្នកចាត់ការទូទៅក្លឹបក្រសួងការពារជាតិ បានទម្លាយឲ្យដឹងនូវព័ត៌មានថ្មីមួយ ដែលអ្នកគាំទ្រកំពុងចង់ដឹង គឺពាក់ព័ន្ធនឹងការដំឡើងប្រាក់ខែដល់កីឡាករបស់ខ្លួន មុននឹងការប្រកួតលីគកំពូលកម្ពុជា និងពានរង្វាន់ Hun Sen Cup រដូវកាលថ្មី ឆ្នាំ២០១៧ ចាប់ផ្ដើមនាពេលឆាប់ៗខាងមុខ ។


iលោក ខូវ ឆាយ បានបញ្ជាក់ថា «តាមពិតទៅយើងបានរៀបចំ និងអនុវត្តគម្រោងតាំងពីឆ្នាំ២០១៥មកម្លេះ ដោយមានការដំឡើងប្រាក់បៀវត្សទៅតាមកម្រិត ។ ប៉ុន្ដែឆ្នាំ២០១៧ គឺមានការដំឡើងច្រើន ពិសេសកីឡាករក្នុងស្រុក… ដែលអាចបន្ថែមពីលើប្រាក់ខែចាស់រហូតដល់ទៅ ៥០% ឯណោះ» ។ លោកបន្ដថា នេះគឺជាការដំឡើងដ៏ច្រើនមិនធ្លាប់មាន ព្រោះក្លឹបក្រសួងការពារជាតិ ស្ថិតក្នុងក្របខណ្ឌកងទ័ព ឬក្របខណ្ឌរដ្ឋ ដូច្នេះការដំឡើងប្រាក់ខែដល់កីឡាករនេះ គឺដោយសារក្លឹបទទួលបានដៃគូសហការឧបត្ថម្ភច្រើនពីក្រុមហ៊ុនឯកជន ។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ ស្ដីពីការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រសួងការពារជាតិ និងក្រុមម៉ាឡេស៊ី Melaka United នៅពហុកីឡដ្ឋានជាតិ នាល្ងាចថ្ងៃទី០៥ ខែមករានេះ ។ ប៉ុន្ដែទន្ទឹមនឹងការប្រកាសដំឡើងប្រាក់ខែដល់ទៅ ៥០% ដល់កីឡាករនេះ ឈិន ឈឿន ដែលជាកីឡាករស្នូលរបស់ក្លឹបហាក់មិនមានការភ្ញាក់ផ្អើលនោះទេ ព្រោះគេថា ក្លឹបបានអនុវត្តគម្រោងនេះតាំងពីឆ្នាំ២០១៥ ។ ប៉ុន្ដែអ្វីដែលកីឡាករជម្រើសជាតិរូបនេះ សប្បាយចិត្ត គឺការទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ហើយគេក៏បានតាំងចិត្តធ្វើឲ្យបានល្អ ដើម្បីជំរុញក្លឹបឈានទៅរកកម្រិតអាជីពនាថ្ងៃខាងមុខផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត