ក្រុមយុវជនអាយុក្រោម ១៨ ឆ្នាំ ភ្នំពេញក្រោន ប៉ះ ក្រុមយុវជន Frenz United B ក្នុងព្រឹត្តិការណ៍ប្រកួត ACT

គឹមហុក September 16, 2015


ក្រុមយុវជនអាយុក្រោម ១៨ ឆ្នាំភ្នំពេញក្រោនដែលនៅប្រទេសម៉ាឡេស៊ី នឹងត្រូវប្រកួតជាមួយម្ចាស់ផ្ទះ Frenz United B វេលាម៉ោង ៧:១៥ ល្ងាចនេះនៅ Melaka។ កីឡាកររបស់ក្រុមយុវជនភ្នំពេញក្រោនបានធ្វើដំណើរទៅកាន់ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ីកាលពីម្សិលមិញដើម្បីប្រកួតក្នុងកម្មវិធីពានរង្វាន់យុវជនអាស៊ីអាយុក្រោម ១៨ ឆ្នាំជាមួយម្ចាស់ផ្ទះ Frenz United B។
គួរបញ្ជាក់ផងដែលថាក្រុមទាំងពីរបានត្រឹមលទ្ធផលស្មើគ្នា ១-១ នៅកីឡដ្ឋាន RSN កាលពីថ្ងៃទី ១៤ សីហាជាមួយការរកគ្រាប់បាល់របស់កីឡាករ Jason Thomas និងកីឡាករ Akhmar Haiqal របស់ក្រុម Frenz។ ក្នុង ៤ ប្រកួតកន្លងមកដែលក្រុមទាំងពីរបានជួបគ្នាទាំងពីររដូវកាលមុនមក ក្រុម Frenz ឈ្នះ ៣ និង ស្មើ ១ ដូចនេះក្រុមយុវជនភ្នំពេញក្រោននឹងត្រូវធ្វើការធ្ងន់បន្តិចដើម្បីទទួលបានលទ្ធផលវិជ្ជមាននៅថ្ងៃនេះ។
បច្ចុប្បន្នក្រុមយុវជនភ្នំពេញក្រោនវិញមាន ២ ពិន្ទុក្រោយការប្រកួត ៣ ប្រកួតនៅក្នុងកម្មវិធីពានរង្វាន់យុវជនអាស៊ីអាយុក្រោម ១៨ ឆ្នាំ ហើយពួកគេនឹងព្យាយាមស្វែងរកជ័យជម្នះដំបូងរបស់ខ្លួននៅក្នុងការប្រកួតនៅថ្ងៃនេះជាមួយក្រុម Frenz។

ACT-Frenz-B-vs-PPCFC

អត្ថបទ៖ រិទ្ធី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត