ក្រុមសាកលវិទ្យាល័យម៉ាឡេស៊ីមួយ ណាត់ក្រុមនៅលីកកំពូលកម្ពុជា ៥ក្រុមប្រកួតមិត្តភាព

នូ មករា December 26, 2016


ភ្នំពេញ៖ ក្រុមបាល់ទាត់សាកលវិទ្យាល័យម៉ាឡឡេស៊ីមួយឈ្មោះថា University Technology Mara (UiTM FC) និងជាសមាជិកលីគលំដាប់ទី២ ម៉ាឡេស៊ី (Malaysian Premier League team) ផងនោះ បានណាត់ក្រុមជើងខ្លាំងនៃលីគកំពូលកម្ពុជា ៣ក្រុមធ្វើការប្រកួតមិត្តភាពរួមមានក្រុម ខេមបូឌានថាយហ្គឺរ, ភ្នំពេញក្រោន ,វេស្ទើនភ្នំពេញ, ក្រសួងការពារជាតិ និងក្រុមណាហ្គាវើល ។


តាមប្រភពព័ត៌មានបានបញ្ជាក់ថា នៅថ្ងៃទី២៦ ខែធ្នូនេះក្រុមភ្ញៀវនឹងជួបជាមួយក្រុមខេមបូឌានថៃហ្គ័រវេលាម៉ោង ៤.០០ល្ងាចមុននឹងជួបក្រុមភ្នំពេញក្រោននៅថ្ងៃទី២៧ ខែធ្នូស្អែកនេះវេលាម៉ោង ៣.៣០ល្ងាច(កីឡដ្ឋាន RSN) បន្ទាប់មកទើបប្រកួតជាមួយក្រុមវេស្ទើនភ្នំពេញនៅវេលាម៉ោង ៤.០០ល្ងាច (កីឡដ្ឋានវេស្ទើន) ក្រោយមកនឹងជួបជាមួយក្រុមក្រសួងការពារជាតិវេលាម៉ោង ៤.០០ ល្ងាច (កីឡដ្ឋានស្តាតចាស់) ចំណែកការប្រកួតចុងក្រោយជាមួយក្រុមណាហ្គាវើលនៅមិនទាន់ដឹងកាលបរិច្ឆេទច្បាស់នោះទេ ៕

គួរបញ្ជាក់ដែរថា នេះគឺជាការប្រកួតដកស្រង់បច្ចេកទេស និងបង្កើនសមត្ថភាពរបស់កីឡាករនៃក្លឹបភ្នំពេញក្រោន បន្ទាប់ពីក្រុមតំណាងកម្ពុជានេះបានបញ្ចប់បេសកកម្មចូលរួមប្រកួតពានរង្វាន់អន្ដរជាតិមួយនៅទីក្រុងណានីង ប្រទេសចិនកាលពីសប្ដាហ៍មុន ដើម្បីត្រៀមខ្លួនចូលរួមប្រកួតពានរង្វាន់ AFC Cup 2017 ជាមួយក្លឹប Home United របស់សិង្ហបុរីនាខែមករា ឆ្នាំ២០១៦ខាងមុខនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត