ពាន China-Asean Cities ៖ ភ្នំពេញក្រោន ត្រូវជួបក្រុមថៃ Army United ថ្ងៃស្អែកក្រោយរបូត ៣ពិន្ទុម្សិលមិញ

នូ មករា December 19, 2016


ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញក្រោនរបស់កម្ពុជា បានរបូតអស់ ៣ពិន្ទុទៅហើយ បន្ទាប់ពីប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Guangxi Longguida KO ដោយលទ្ធផល ២-១ សម្រាប់ការប្រកួតបើកឆាកពានរង្វាន់ China-Asean Cities Invitation Tournament ដែលធ្វើឡើងនៅទីក្រុងណាននីង ប្រទេសចិន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញ ។


ការប្រកួតនេះ តង់ទី១ ក្រុមទាំងពីរបញ្ចប់ការប្រកួត ៤៥នាទីដោយលទ្ធផលស្មើគ្នា ១-១ ក្នុងនោះមួយគ្រាប់របស់ក្រុមភ្នំពេញក្រោន គឺរកបានដោយខ្សែប្រយុទ្ធវ័យក្មេង អ៊ិន សូដាវីដ ។ ចូលតង់ទី១ ក្រុម Guangxi Longguida របស់ម្ចាស់ផ្ទះសិន បានបន្ថែម ១គ្រាប់ទៀត ដើម្បីយកឈ្នះក្រុមភ្នំពេញក្រោន ២-១ តែម្ដង បើទោះបីភ្នំពេញក្រោន ព្យាយាមវាយបកយ៉ាងក៏ដោយ ព្រោះមិនបានសម្រេច ។

សម្រាប់កម្មវិធីប្រកួតបន្ទាប់របស់ភ្នំពេញក្រោន គឺនៅថ្ងៃទី២០ ខែធ្នូនេះ អតីតក្រុមជើងឯកលីកកំពូលកម្ពុជា ៦សម័យកាលនេះ ត្រូវជួបក្រុមចំណាត់ថ្នាក់លេខ១៦ មកពីលីគកំពូលថៃ គឺក្រុម Army United គ្រាដែលការប្រកួតចុងក្រោយ គឺភ្នំពេញក្រោន ត្រូវជួបក្រុម Nam Dinh មកពីលីគលំដាប់ទី២ វៀតណាម ។ ដោយហេតុនេះ ប្រសិនបើក្រុមណាសន្សំពិន្ទុបានខ្ពស់ជាងគេ នឹងឈ្នះពានអន្ដរជាតិនេះតែម្ដង ៕

អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត