គ្រូ Moroccan All Stars ថាស្មើ Cam-All Stars យប់មិញ ព្រោះកីឡាករកម្ពុជា រួសរាយជ្រុល!

នូ មករា December 19, 2016


ភ្នំពេញ៖ លោក Samlali Elmami គ្រូបង្វឹកក្រុម Moroccan All Stars បានលើកឡើងថា ការបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ១-១ ជាមួយក្រុមម្ចាស់ផ្ទះ Cambodia All Stars នៅក្នុងជំនួបមិត្តភាពលើទីលាន RSN កាលពីយប់មិញ គឺជាលទ្ធផលមួយដ៏ល្អប្រសើរបំផុត ដោយសារលោកមិនគិតពីលទ្ធផលឈ្នះ ឬចាញ់ឡើយ ។

ប៉ុន្ដែអ្វីលោកចាប់អារម្មណ៍ គឺកីឡាកររបស់កម្ពុជា ហាក់លេងមិនប្រឹងអស់ពីសមត្ថភាពដើម្បីស្វែងរកជ័យជម្នះនោះទេ ។ នៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតគ្រូបង្វឹករូបនេះ បាននិយាយថា កីឡាករកម្ពុជាពិតជាលេងដោយភាពរួសរាយរាក់ទាក់ ប៉ុន្ដែរួសរាយជ្រុលបានធ្វើឲ្យពួកគេលេងមិនខំប្រឹងអស់ពីសមត្ថភាព ហើយមានអ្នកខ្លះបានប្រើបច្ចេកទេសហួសហេតុ ដែលជាចំណុចខ្វះខាតនៃការប្រកួតមិត្តភាពយប់មិញ ។ ជារួមលោកថា ប្រសិនបើកីឡាករ Cambodia All Stars បង្កើនទំនុកចិត្តប្រយុទ្ធជាងនេះ ការប្រកួតនឹងលទ្ធផលបានផ្លែផ្កាកាន់តែល្អប្រសើរ ។

ទន្ទឹមជាមួយការលើកឡើងរបស់គ្រូបង្វឹកក្រុម Moroccan All Stars ខាងលើ លោក ទេព ឡុងរចនា គ្រូបង្វឹកក្រុម Cambodia All Stars ក៏បានទទួលស្គាល់ពីចំណុចខ្វះខាតនៃកូនក្រុមខ្លួនផងដែរ ដោយលោកអះអាងថា លេងមិនសូវត្រូវគ្នា ពិសេសគឺតំបន់ការពារ និងបម្រើ ដែលបណ្ដាលមកពីការប្រមូលផ្ដុំមានរយៈពេលខ្លីពេក ទើបធ្វើឲ្យទម្រង់លេងមិនសូវបានល្អ ។ ម្យ៉ាងកីឡាករនៃក្រុម Moroccan All Stars ក៏លេងល្អថែមទៀត ទើបមានការផ្លាស់ប្ដូរទម្រង់លេងភ្លាមតែម្ដង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត