ក្រុមយុវជនភ្នំពេញក្រោន នឹងប្រកួតមិត្តភាពជាមួយក្រុម NFDP របស់ម៉ាឡេស៊ី

គឹមហុក September 15, 2015


នៅក្នុងដំណើរ Asean Tour របស់ខ្លួន ក្រុមបាល់ទាត់យុវជននៃកម្មវិធីអភិវឌ្ឍបាល់ទាត់ជាតិម៉ាឡេស៊ី ( National Football Development Programme ឬ NFDP) នឹងមកដល់ប្រទេសកម្ពុជាក្នុងសប្តាហ៍នេះហើយនៅថ្ងៃសុក្រ ទី១៨ ខែកញ្ញានេះ ក្រុមយុវជនអាយុក្រោម ១៣ ឆ្នាំដែលជាក្រុមយុវជនដ៏ល្អសម្រាប់ថ្ងៃអនាគតរបស់ប្រទេសម៉ាឡេស៊ី នឹងប្រកួតមិត្តភាពជាមួយក្រុមយុវជនភ្នំពេញក្រោនបន្ទាប់ពីបានលេងជាមួយក្រុមយុវជននៃប្រទេសថៃ និងប្រទេសវៀតណាមរួចមក។ ការប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញាវេលាម៉ោង ៩ ព្រឹកនៅកីឡដ្ឋាន RSN និងលេងពីរប្រកួតទៀតនៅថ្ងៃអាទិត្យ និងថ្ងៃច័ន្ទមុននឹងចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី២២ ខែកញ្ញាវិញ។ គួររំលឹកផងដែរថា ក្រុមយុវជនអាយុក្រោម ១៣ ឆ្នាំ NFDP បានទទួលជ័យជម្នះក្នុងការធ្វើដំណើរទៅប្រទេសអេស្ប៉ាញកាលពីខែមិថុនាដោយពួកគេបានឈ្នះពានរង្វាន់ Iber Cup បន្ទាប់ពីបានយកឈ្នះលើក្រុមយុវជនរបស់ក្លឹប Atletico Madrid, Sevilla និង Sporting Lisbon ប៉ុន្តែបានចាញ់ក្រុម Paris Saint-German នៅវគ្គ ៨ ក្រុមចុងក្រោយក្នុងប្រទេសព័រទុយហ្គាល់។ នៅសប្តាហ៍នេះដែរ ក្រុមយុវជនដែលត្រូវបានចែកចេញជា២ក្រុមនេះក៏នឹងធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេសដើម្បីលេងជាមួយក្រុមមួយចំនួនដូចជាក្រុម Liverpool, Manchester city និង Spur ជាដើម។
ការប្រកួតនេះគឺជាការផ្លាស់ប្តូរបទពិសោធន៍មួយដ៏អស្ចារ្យរវាងក្រុមកីឡាករដែលជាថ្នាលអនាគតរបស់ប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី៕

NFDP Malaysia

រូបភាព៖ Twitter 
អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត