ថៃ និង ឥណ្ឌូនេស៊ី ឈ្នះក្នុងជើងទី១ វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រពាន AFF Suzuki Cup រៀងៗខ្លួន

នូ មករា December 5, 2016


ភ្នំពេញ៖ ក្រុមជើងឯក ៤ ជំនាន់ថៃ និងអតីតក្រុមជើងឯករង ៤ ជំនាន់ឥណ្ឌូនេស៊ី សុទ្ធតែទទួលបានជ័យជម្នះរៀងៗខ្លួននៅក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Suzuki Cup 2016 ជើងទី១ កាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីត្រៀមដំណើរឆ្ពោះទៅវគ្គផ្ដាច់ព្រ័ត្រនាពាក់កណ្ដាលខែនេះ ។

teerasilmyrgoal

ចំពោះក្រុមការពារតំណែងជើងឯកថៃ គឺបានយកឈ្នះក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ក្រៅទឹកដីដោយលទ្ធល ២-០ កាលពីយប់មិញ នៅកីឡដ្ឋាន Thuwunna នៃប្រទេសមីយ៉ាន់ម៉ា ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមដំរីសឹកថៃ គឺធ្វើសម្រេចដោយកីឡាករ Teerasil ទាំង ២គ្រាប់តែម្ដង ។ ជ័យជម្នះក្រៅទឹកដីនេះ បានធ្វើឲ្យថៃ មានសង្ឃឹមឡើងវគ្គផ្ដាច់ព្រ័ត្រកាន់តែច្រើន ខណៈជើងទី២ ត្រូវជួបមីយ៉ាន់ម៉ា លើទឹកដីខ្លួន ។

teerasilmyrgoal2

ដោយឡែកក្រុមមិនទាន់ស្គាល់រសជាតិជើងឯកបានត្រឹមជើងឯករង ៤ជំនាន់ គឺក្រុមជម្រើសជាតិឥណ្ឌូនេស៊ីក៏បានយកឈ្នះក្រុមជម្រើសជាតិវៀតណាម ដោយលទ្ធផល ២-១ លើទឹកដីខ្លួនដែរ ។ ២គ្រាប់របស់ឥណ្ឌូនេស៊ី គឺរកបានដោយកីឡាករ Hansamu និងកីឡាករ Boaz ខណៈគ្រាប់បាល់វាយបករបស់វៀតណាម ធ្វើសម្រេចដោយកីឡាករ Quyet ។ ដោយសារជ័យជម្នះមានភានតានតឹងបែបនេះ ឥណ្ឌូនេស៊ី ក៏មិនទាន់សប្បាយចិត្តប៉ុន្មានដែរ ដោយជើងទី២ ត្រូវលេងលើទឹកដីវៀតណាមវិញម្ដង ដូច្នេះលទ្ធផលក្រុមណាឡើងវគ្គផ្ដាច់ព្រ័ត្រនោះ នៅមិនទាន់ដឹងនោះទេ ទោះបីឥណ្ឌូនេស៊ីមានសង្ឃឹមជាងច្រើនបន្ដិចក៏ដោយ ។

BOGOR, INDONESIA: Match action from the AFF Suzuki Cup 2016 Semi-Final between Indonesia and Vietnam at the Stadion Pakansari  on December 3, 2016. Picture by Vachira Kalong/Lagardère Sports

គួរបញ្ជាក់ថា ការប្រកួតជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន AFF Suzuki Cup 2016 នេះ នឹងធ្វើឡើងនៅថ្ងៃទី០៧ ខែធ្នូខាងមុខ ដោយក្រុមជម្រើសជាតិវៀតណាម ត្រូវជួបក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នៅពហុកីឡដ្ឋាន DMY Dinh នៃទីក្រុងហាណូយ រីឯក្រុមដំរីសឹកថៃ ត្រូវជួបក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នៅកីឡដ្ឋាន Rajamangala នៃទីក្រុងបាងកក ។ ចាំមើលតើក្រុមណាខ្លាំង នឹងត្រូវបន្ដដំណើរទៅវគ្គផ្ដាច់ព្រ័ត្រនៃពានកម្រិតតំបន់អាស៊ានមួយនេះ?

boasgoal

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត