BTV Cup៖ បឹងកេត ប៉ះក្រុមកូរ៉េខាងត្បូងល្ងាចនេះ ក្រោយរកបាន ៣ពិន្ទុថ្ងៃបើកឆាក

នូ មករា December 5, 2016


ភ្នំពេញ៖ ក្រុមបឹងកេតអង្គរ នឹងត្រូវជួបក្រុម Korea University Selection Team ដែលជាក្រុមតំណាងកូរ៉េខាងត្បូងចូលរួមប្រកួតពាន BTV Cup 2016 នាវេលាម៉ោង ៤ល្ងាចថ្ងៃទី០៥ ខែធ្នូនេះ នៅកីឡដ្ឋាន Binh Duong ប្រទេសវៀតណាម ហើយក៏ជាការប្រកួតទី២ ផងដែរ បន្ទាប់ពីក្រុមទាំងពីររកបាន ៣ពិន្ទុថ្ងៃបើកឆាករៀងៗខ្លួន កាលពីចុងសប្ដាហ៍កន្លងទៅ ។

15288605_1350391491672608_3634058218025134475_o

នេះគឺជាជំនួបដ៏សំខាន់ក្នុងពូលA ដោយក្រុមតំណាងប្រទេសកម្ពុជា និងក្រុមតំណាងកូរ៉េខាងត្បូងខាងលើ ត្រូវការឈ្នះរៀងៗខ្លួន ដើម្បីបង្កើនឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ក្រោយចប់ការប្រកួតនេះ ក្រុមទាំងពីរនៅសល់តែមួយប្រកួតក្នុងដៃប៉ុណ្ណោះ ពោលគឺបឹងកេតអង្គរ ត្រូវជួប Than Quang Ninh ខណៈក្រុម Korea University Selection Team ប៉ះក្រុម Becamex Binh Duong នៅថ្ងៃទី០៧ ខែធ្នូខាងមុខនេះ ។

15328246_940256496106304_1478168328_n

គួរបញ្ជាក់ថា សម្រាប់លទ្ធផលការប្រកួតបើកឆាក គឺក្រុមបឹងកេតអង្គរ បានយកឈ្នះក្រុមម្ចាស់ផ្ទះ Becamex Binh Duong ដោយលទ្ធផល ២-០ ហើយក្រុម Korea University Selection Team បានយកឈ្នះក្រុមវៀតណាម Than Quang Ninh ដោយលទ្ធផល ៣-១ ដើម្បីឈរកំពូលតារាងពូលA ខណៈបឹងកេត ឈរលេខ២ ប៉ុន្ដែល្ងាចនេះ បឹងកេត និង Korea University Selection Team គឺត្រូវប្រជែងកៅអីកំពូលតារាងហើយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត