ក្លឹប Cambodian Tiger បន្ថែមសមាជិកថ្មី ៣ រូបសុទ្ធតែជាកីឡាករសញ្ជាតិនីហ្សេរីយ៉ា

នូ មករា December 1, 2016


ភ្នំពេញ៖ ក្រុមបាល់ទាត់ Cambodian Tiger នៅព្រឹកថ្ងៃទី០១ ខែធ្នូនេះ បានបង្ហាញសមាភាពសមាជិកថ្មី ៣រូប ដែលជាកីឡាករសញ្ជាតិនីហ្សេរី ដើម្បីត្រៀមលីគកំពូលកម្ពុជា រដូវកាលថ្មី ក្នុងនោះមាន ២រូបជាអតីតកីឡាករក្លឹប Iganmu FC និងម្នាក់ទៀត ទើបចាកចេញពីក្លឹបមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(CMAC) គឺកីឡាករ Okereke Timothy chiemerie ។

15281089_937198199745467_985397358_n

ចំពោះវត្តមានកីឡាករថ្មី ដែលទើបផ្លាស់មកពីក្លឹប Iganmu FC សមាជិកលីគនីហ្សេរីយ៉ានោះ រួមមានកីឡាករ Alade Kabiru Abdul ដែលនឹងត្រូវលេងក្នុងតួនាទីជាខ្សែបម្រើ និងកីឡាករ Ayomakinwa Samuel ដែលនឹងត្រូវលេងក្នុងតួនាទីជាខ្សែប្រយុទ្ធ ។ កីឡាករទាំងពីរនេះ សុទ្ធតែជាក្ដីសង្ឃឹមរបស់គ្រូបង្វឹកលោក ហុក សុជីវ័ន្ដ សម្រាប់ត្រៀមរដូវកាលថ្មី ។

15267544_832943373509226_2998767614164283391_n

លោក ហុក សុជីវ័ន្ត គ្រូបង្វឹកក្រុម Cambodian Tiger ធ្លាប់បានលើកឡើងថា សមាជិកថ្មីទាំង ៣រូប ពិសេសគឺកីឡាករទើបង្ហាញវត្តមានលើកដំបូង លើកទឹកដីកម្ពុជា Ayomakinwa Samuel និង Alade Kabiru Abdul នឹងក្លាយជាកម្លាំងស្នូងដ៏សំខាន់ ដើម្បីស្វែងរកចំណាត់ថ្នាក់ល្អនារដូវកាលថ្មី ។ ទន្ទឹមជាមួយគ្នានេះ ក្លឹបក៏បានត្រៀមកីឡាករថ្មីៗជាច្រើនទៀត ដើម្បីប្រកួតប្រជែងជាមួយក្រុមដទៃផងដែរ ៕

អត្ថបទ៖ បុត្រា

 

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត