ប៊ីន ធារី និង ឡេង មករា ចាកចេញពីភ្នំពេញក្រោន បន្ទាប់ពីរួមរស់ជាមួយគ្នាជាច្រើនឆ្នាំរួចមក

នូ មករា December 1, 2016


ភ្នំពេញ៖ យោងតាមការជូនដំណឹងរបស់ក្លឹបភ្នំពេញក្រោន នៅលើ Page ផ្លូវការយប់មិញ បានឲ្យដឹងថា ខ្សែបម្រើឆ្នើម ២រូប បានចាកចេញពីក្លឹបជើងឯក ៦សម័យកាលនេះ បន្ទាប់ពីពួកគេផុតកុងត្រា ក្នុងនោះគឺមានខ្សែបម្រើកូនកាត់ខ្មែរ-បារាំង ប៊ីន ធារី និងកីឡាករ ឡេង មករា ដែលជាសុទ្ធតែជាកីឡាករជម្រើសជាតិកម្ពុជាដូចគ្នា ។

_mg_2391
ប្រភពព័ត៌មានខាងលើបានបញ្ជាក់ថា៖ «ប៊ីន ធារី និងឡេង មករា ដែលបានលេងឲ្យភ្នំពេញក្រោនជាច្រើនឆ្នាំមកហើយនោះ បានសម្រេចចិត្តចាកចេញពីកីឡដ្ឋាន RSN ហើយ ។ ប៊ីន ធារី បានមករួមរស់ជាមួយក្លឹបតាំងពីឆ្នាំ២០១២ ខណៈ ឡេង មករា បានចុះកុងត្រាលេងភ្នំពេញក្រោន តាំងពីឆ្នាំ២០១១ ហើយពួកគេ គឺជាផ្នែកមួយដ៏សំខាន់ ដែលជួយក្រុមឲ្យឈ្នះពានលីគកំពូលកម្ពុជា ២ឆ្នាំជាប់គ្នា កាលពីឆ្នាំ២០១៤-២០១៥» ។ ដំណាលគ្នានឹងការប្រកាសជាផ្លូវការរបស់ក្លឹបនេះដែរ កីឡាករឃ្លាតឆ្ងាយពីឱពុក-ម្ដាយនៅបារាំងជាង ៤ឆ្នាំ ប៊ីន ធារី ក៏បានប្រកាសលើ Facebook ផ្ទាល់ខ្លួនដែរថា ខ្លួនបានបញ្ចប់កុងត្រាជាមួយក្លឹបភ្នំពេញក្រោនហើយ ប៉ុន្ដែយ៉ាងណាគេក៏មិនអាចបំភ្លេចអនុស្សាវរីយ៍ជាច្រើន ក្នុងការប្រកបអាជីពលើទឹកដីកម្ពុជា ជាមួយអតីតក្រុមជើងឯក ៦សម័យកាលនេះដែរ ។

217503_606783702682928_303475124_n

ម្យ៉ាងវិញទោះបីគេចែកផ្លូវពីភ្នំពេញក្រោនពិតមែន ក៏គេនៅតែត្រៀមខ្លួនជាស្រេចដើម្បីជួយក្រុមជម្រើសជាតិកម្ពុជាដែរ ។ ខ្សែបម្រើនៃក្រុមគោព្រៃកម្ពុជានេះ បានសរសេរថា៖ «ខ្ញុំបាទសូមប្រកាសនូវការបញ្ចប់កុងត្រារបស់ខ្ញុំជាមួយនឹងភ្នំពេញក្រោន ។ ក្នុងរយៈពេលជាង ៤ឆ្នាំមកនេះ ខ្ញុំពិតជាមានភាពសប្បាយរីករាយ ដែលខ្ញុំបានរួមការងារជាមួយពួកគាត់ បណ្តុះបណ្តាលជំនាញ និងសម្រេចនូវបំណងប្រាថ្នាជាច្រើន ។ ខ្ញុំមានមោទនភាពណាស់ ដែលបានចុះកុងត្រាជាមួយក្លឹបមួយដែលឲ្យតំលៃទៅលើបាល់ទាត់ បណ្តុះបណ្តាលកីឡាករនីមួយៗ លើកស្ទួយវិស័យកីឡាជាតិ ហើយនឹងមិត្តរួមក្រុមដែលតែងតែសម្លឹងទៅកាន់អនាគតកាលជានិច្ច»។ «ប៉ុន្តែគួរអោយសោកស្តាយ ខ្ញុំនិងក្លឹបបានសម្រេចចិត្តថានឹងបន្តទៅមុខទៀតក្នុងទិសដៅផ្សេងគ្នា ចាប់ពីពេលនេះតទៅ ។ ហើយខ្ញុំនឹងត្រៀមខ្លួនជាស្រេច សម្រាប់លេងបន្តជាមួយក្រុមជំរើសជាតិកម្ពុជា និងពុះពារគ្រប់ឱកាស និង ឧបសគ្គដែលរង់ចាំខ្ញុំក្នុងឆ្នាំ២០១៧ ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ទាំងអស់គ្នា ហើយខ្ញុំនឹងមិនភ្លេចឡើយនូវកម្លាំងចិត្ត ដែលទាំងអស់គ្នាផ្តល់អោយខ្ញុំ ។ ខ្ញុំសង្ឃឹមថាទាំងអស់គ្នានឹងបន្តដំណើរជាមួយខ្ញុំ ដើម្បីសម្រេចនូវការជោគជ័យ នៃវិស័យបាល់ទាត់របស់មាតុភូមិយើង» ។

2204640

ទោះជាបែបនេះ ប៊ីន ធារី នៅមិនទាន់ប្រកាសថាខ្លួន នឹងបន្ដអាជីពបាល់ទាត់ជាមួយក្លឹបក្នុងស្រុក ឬក្រៅស្រុក ឬបញ្ចប់អាជីពមួយនេះនៅឡើយទេ ។ ប៉ុន្ដែសម្រាប់អតីតមិត្តរួមក្រុម ឡេង មករា បន្ទាប់ពីចាកចេញពីភ្នំពេញក្រោន គឺគេបានសម្រេចទៅលេងឲ្យអតីតក្រុមជើងឯករងឆ្នាំ២០១៥ ណាហ្គាវើល ខណៈលោក មាស ចាន់ណា គ្រូបង្វឹកក្រុមនេះ ធ្លាប់បានលើកឡើងថា ណាហ្គាវើល បានត្រៀមខ្លួនជាស្រេច ដើម្បីស្វាគមន៍សមាជិកថ្មីម្នាក់នេះ ៕ អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត