ទឹកចិត្តកីឡាករកម្ពុជា ជុំវិញសោកនាដកម្មធ្លាក់យន្ដហោះដឹកក្រុមបាល់ទាត់ប្រេស៊ីល នៅកូឡុំប៊ី

នូ មករា November 30, 2016


ភ្នំពេញ៖ ព័ត៌មានធ្លាក់យន្ដហោះដឹកក្រុមបាល់ទាត់ Chapecoense សមាជិកក្របខណ្ឌលីគកំពូលនៃប្រទេសប្រេស៊ីល នៅទីក្រុង Medellin នៃប្រទេសកូឡុំប៊ីកាលពីម្សិលមិញ បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ហើយបានចាត់ទុកជាសោកនាដកម្មមួយ នៅក្នុងវិស័យកីឡាបាល់ទាត់ទៀតផង ខណៈមានអ្នកដំណើរសរុប ៨១នាក់ ក្នុងនោះ ៧៦នាក់បានស្លាប់ និង ៥នាក់នៅមានជីវិត ។
   %e1%9f%a7
ជុំវិញព័ត៌មានដ៏កក្រើកនេះដែរ ក៏បានធ្វើឲ្យគ្រួសារមហាបាល់ទាត់កម្ពុជា កើតក្ដីសង្វេគចំពោះការធ្លាក់យន្ដហោះ ពិសេសការបាត់បង់អាយុជីវិតរបស់កីឡាករនៃក្រុម Chapecoense ស្ទើមួយក្រុមតែម្ដង ។ ទន្ទឹមជាមួយគ្នានេះ មានកីឡាករ និងថ្នាក់ដឹកនាំក្លឹបក្នុងស្រុកមួយចំនួន បានបង្ហាញសារចូលរួមរំលែកទុក្ខដល់ជនរងគ្រោះនៅក្នុងហេតុការណ៍ដ៏អាក្រក់ខាងលើ តាមបណ្ដាញសង្គម Facebook ផងដែរ ។

%e1%9f%a3
កីឡាករ អ៊ុំ សេរីរ័ត្ត អ្នកចាំទីនៃក្លឹបក្រសួងការពារជាតិ និងក្រុមជម្រើសជាតិកម្ពុជា បានសរសេរថា៖ «ក្នុងនាមខ្ញុំជាកីឡាករបាល់ទាត់មួយរូប ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារកីឡាករបាល់ទាត់របស់ប្រទេសប្រេស៊ីល ដែលបានជួបឧបទ្ទវហេតុធ្លាក់យន្តហោះនៅថ្ងៃនេះផង» ។
%e1%9f%a1
រីឯក្លឹបណាហ្គាវើល បានបង្ហាញការសោកស្ដាយនៅលើ Page របស់ខ្លួនដែរថា៖ «គ្រប់គ្នាពិតជាមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ចំពោះសោកនាដកម្មធ្លាក់យន្ដហោះដឹកនាំក្រុម Chapecoense នៅកូឡុំប៊ី» ។

%e1%9f%a2
គួរបញ្ជាក់ថា យន្តហោះដឹកនាំក្រុម Chapecoense ខាងលើនេះ គឺបានធ្វើដំណើរពីប្រទេសប្រេស៊ីល សំដៅទៅអាកាសយានដ្ឋាន Medellin នៃប្រទេស កូឡុំប៊ី ក្នុងគោលបំណងដឹកក្រុម Chapecoense របស់ប្រេស៊ីលទៅប្រកួតពាន Copa Sudamericana វគ្គផ្ដាច់ព្រ័ត្រជាមួយក្រុម Atletico Nacional នៅទីក្រុង Medellin នៃប្រទេសកូឡុំប៊ី ដែលគ្រោងប្រារព្ធឡើងនៅថ្ងៃពុធសប្តាហ៍នេះ ប៉ុន្ដែធ្វើដំណើរជិះដល់គោលដៅទៅហើយ ក៏ជួបហេតុការណ៍ដ៏អាក្រក់នេះតែម្ដង ។ ភ្លាមៗក្រោយកើតហេតុ និងទទួលបានដំណឹងពីការស្លាប់របស់អ្នកធ្វើដំណើរ ពិសេសគឺកីឡាករបាល់ទាត់នោះ រដ្ឋាភិបាលប្រេស៊ីល ក៏បានប្រកាសកាន់ទុក្ខរយៈពេល ៣ថ្ងៃទូទាំងប្រទេស ចំពោះការទទួលមរណៈភាពនៃសមាជិកក្រុមបាល់ទាត់ Chapecoense ដែលបានស្លាប់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះ នៅឯប្រទេសកូឡុំប៊ី កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ៕

%e1%9f%a6
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត