លោក ប្រាក់ សុវណ្ណារ៉ា៖ BTV Cup ជាព្រឹត្តិការណ៍សំខាន់ តែបឹងកេតមិនទាន់ប្រាថ្នាតំណែងជើងឯកឡើយ!

នូ មករា November 29, 2016


ភ្នំពេញ៖ លោក ប្រាក់ សុវណ្ណរ៉ា គ្រូបង្គោលក្លឹបបឹងកេតអង្គរ បានចាត់ទុក BTV Cup 2016 ដែលនឹងប្រកួតលើទឹកដីវៀតណាម ចាប់ពីថ្ងៃទី០២-០៦ ខែធ្នូខាងមុខ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាមោទនៈភាពបំផុត សម្រាប់ក្រុមបាល់ទាត់កម្ពុជាដែលបានចូលរួម និងត្រូវជួបគូប្រជែងខ្លាំងៗជាច្រើន ។ ប៉ុន្ដែយ៉ាងណាលោកមិនទាន់ប្រាថ្នាចង់បានតំណែងជើងឯកដែរ ផ្ទុយទៅវិញគ្រាន់តែជាបទពិសោធន៍ដ៏ល្អដើម្បីពង្រឹងសមត្ថភាពកីឡាករត្រៀមប្រកួតពាន TOYOTA Mekong Cup 2016 នាចុងខែធ្នូប៉ុណ្ណោះ ។

14207831_1789301194640714_9182275006601586717_o

គួរបញ្ជាក់ថា ក្រុមជើងឯកលីគកំពូលកម្ពុជា ២ជំនាន់ បឹងកេតអង្គរ បានចេញដំណើរទៅចូលរួមប្រកួតពានរង្វាន់ BTV Cup 2016 នៅលើទឹកដីប្រទេសវៀតណាមនាដើមខែក្រោយ កាលពីព្រឹកមិញ ប៉ុន្ដែមុនចាកចេញកម្ពុជា ក្រុមបាល់ទាត់តំណាងឲ្យប្រទេសកម្ពុជានេះ ត្រូវឈប់សម្រាក និងបោះជំរុំហ្វឹកហាត់មួយថ្ងៃ នៅលើទឹកដីខេត្តស្វាយរៀងសិន មុននឹងបន្ដដំណើរទៅប្រទេសវៀតណាម ។ ប៉ុន្ដែមុនចេញដំណើរលោក ប្រាក់ សុវណ្ណារ៉ា បានលើកឡើងថា៖ «ក្រុមចូលរួមពាន BTV Cup គឺសុទ្ធតែជាក្រុមជើងឯក ៣ក្រុមមកពីលីគកំពូលវៀតណាម ហើយក្រុមជើងឯកឆ្នាំចាស់មកពីប្រេស៊ីល រួមទាំងក្រុមកូរ៉េ និងជប៉ុន គឺសុទ្ធតែជាក្រុមខ្លាំង ដូច្នេះវាជាឱកាសល្អ សម្រាប់ក្រុមបឹងកេត ដែលត្រូវប្រកួតប្រជែង និងទទួលបានបទពិសោធន៍ថ្មី ។ ប៉ុន្ដែចំពោះមហិច្ឆតាដល់ដណ្ដើមពាន គឺមិនទាន់ទេ សង្ឃឹមថា បើអាចត្រឹមឆ្លងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺជាមោទនៈភាពបំផុត សម្រាប់ក្រុម» ។

prak-sovannara

ទន្ទឹមជាមួយគ្នានេះ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាដដែល ក៏បានបង្ហាញពីក្ដីកង្វល់មួយចំនួន ជុំវិញការប្រមូលផ្ដុំត្រៀមប្រកួតពាន BTV Cup 2016 នេះដែរ ។ លោកថា ដោយសារកីឡាករទើបប្រមូលផ្ដុំ ក្រោយឈប់វិស្សមកាល គឺមិនបានល្អទេ ។ ណាមួយក្លឹបទើបនាំចូលកីឡាករថ្មីៗមួយចំនួន ដូច្នេះគឺត្រូវការពេលវេលាបន្ដិច ដើម្បីកែប្រែទម្រង់លេងរបស់ពួកគេឲ្យបានល្អប្រសើរ ។ តែយ៉ាងណាលោករំពឹងថា ទម្រាំដល់ការប្រកួតពាន TOYOTA Mekong Cup 2016 បឹងកេតអង្គរ នឹងត្រៀមខ្លួនបានកាន់តែល្អ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ ឈានទៅប្រជែងតំណែងជើងឯកជាថ្មី នាដើមឆ្នាំក្រោយ ៕

b

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត