ល្បីទៀតហើយ…ច្រឹង ពលរដ្ឋ បង្កើតកំណត់ត្រាដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ AFF Suzuki Cup!

នូ មករា November 29, 2016


បាងកក៖ បើទោះបីជាក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បាត់បង់ឱកាសមិនអាចបន្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ AFF Suzuki Cup 2016 ក្រោយពីបានជួបភាពបរាជ័យក្នុងការប្រកួត ៣ លើកជាប់ៗគ្នាក៏ពិតមែន ប៉ុន្តែក្រុមគោព្រៃកម្ពុជាបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មជ្ឈដ្ឋានសារព័ត៌មានបរទេសនានាដោយពួកគេបាននាំគ្នាចុះផ្សាយជាបន្តបន្ទាប់អំពីភាពរីកចម្រើនស្ទើរមិនគួរឱ្យជឿរបស់ក្រុមមួយនេះ ដែលជាច្រើនឆ្នាំមកហើយត្រូវបានគេចាត់ទុកថាជាក្រុមខ្សោយមួយនៅក្នុងតំបន់ ។

%e1%9e%90%e1%9e%90%e1%9e%90

ទន្ទឹមនឹងនេះ យើងសង្កេតឃើញថា ក្រៅពីបានផ្តោតការចាប់អារម្មណ៍ជាពិសេសលើខ្សែប្រយុទ្ធចាន់ វឌ្ឍនាកា ហើយនោះ បណ្តាញផ្សព្វផ្សាយមួយចំនួនទៀតក៏បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះកីឡាករ ច្រឹង ពលរដ្ឋ បន្ទាប់ពីរូបគេបានទាត់បាល់បំផ្លោងសំណាញ់ទីក្រុមជម្រើសជាតិវៀតណាមបានយ៉ាងល្អបំផុតកាលពីថ្ងៃទី២៦ ខែវិច្ឆិកា កន្លងទៅ ដោយគេហទំព័រ Goal បានលើកឡើងថា ពីអំណឹះតទៅគ្រាប់បាល់មួយគ្រាប់នេះនឹងត្រូវបានចារឹកថាជាការទាត់បញ្ចូលទីដ៏អស្ចារ្យក្នុងព្រឹត្តិការណ៍ AFF Suzuki Cup ជាក់ជាមិនខាន ។

15167656_1825203524383814_778129861435385117_o

អ្វីដែលពិសេសនោះគឺគេហទំព័រខាងលើបានបរិយាយថា ខ្សែបម្រើរូបនេះបានបង្កើតកំណត់ត្រាថ្មីនៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំជាងគេនៅក្នុងតំបន់អាស៊ាន ក្នុងនាមជាកីឡាករវ័យក្មេងដែលបានចាប់កំណើតក្រោយព្រឹត្តិការណ៍ AFF Suzuki Cup ប៉ុន្តែអាចរកគ្រាប់បាល់បានក្នុងការបង្ហាញខ្លួនជាលើកដំបូងនោះ ។ សូមបញ្ជាក់ថា ពាន AFF Suzuki Cup ត្រូវបានបង្កើតជាផ្លូវការនាឆ្នាំ១៩៩៦ (ប្រារព្ធធ្វើជាឡើងដំបូងពីថ្ងៃទី ១-១៥ ខែកញ្ញា ឆ្នាំ១៩៩៦) រីឯកីឡាករច្រឹង ពលរដ្ឋ បានចាប់កំណើតនាថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៩៧ ។ ដូច្នេះ បើគិតតាមប្រវត្តិប្រកួត ២០ ឆ្នាំកន្លងមកឃើញថា ខ្សែបម្រើវ័យ ១៩ ឆ្នាំរូបនេះគឺជាអ្នកទាត់បញ្ចូលទីដំបូងគេដែលកើតក្រោយព្រឹត្តិការណ៍ AFF Suzuki Cup ខណៈដែលម្ចាស់គ្រាប់បាល់មុនៗសុទ្ធតែមានឆ្នាំកំណើតកើតមុនព្រឹត្តិការណ៍នេះទាំងអស់ ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត