កីឡដ្ឋាន RSN កែលំអសោភ័ណភាព ត្រៀមទទួលMCLថ្ងៃស្អែក

បារាំង September 11, 2015


ក្រោយពីមមាញឹកក្នុងការប្រកួតជម្រុះ FIFA World Cup Russia 2018 ដែលជាហេតុធ្វើឱ្យការប្រកួតមិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៥ នេះ បានសម្រាកអស់ប្រមាណជា៤សប្តាហ៍កន្លងទៅ។ ដោយឡែកនាថ្ងៃស្អែកជាថ្ងៃនៃការវិលមកវិញនៃការប្រកួតលីកកំពូលរបស់កម្ពុជា(Metfone Cambodian League)ឡើងវិញ ដែលមានការប្រកួតចំនួន៤គូឯណោះ។ យ៉ាងណាមិញ ក្រឡេកទៅមើលកីឡដ្ឋានរបស់ក្លឹបជើងឯកឆ្នាំចាស់ភ្នំពេញក្រោនឯណោះវិញ មានការកែប្រែនូវសោភ័ណភាព ក៏ដូចជាទីលានរបស់ខ្លួនឱ្យកាន់តែស្អាត និងស្របទៅតាមស្តង់ដារ ដើម្បីស្វាគមន៍ទស្សនិកជនរបស់ខ្លួន ជាពិសេសអ្នកគាំទ្រក្លឹបតែម្តង។ ចង់ដឹងថា ការវិវឌ្ឍន៍ និងការរៀបចំសម្រាប់ទទួលការប្រកួតលីកកំពូលនៅកីឡដ្ឋានRSN យ៉ាងណានោះ។

លោក ឡាយ សេងថៃ អ្នកសម្របសម្រួលប្រចាំកីឡដ្ឋានRSN បានឱ្យដឹងដូច្នេះថា “ចាប់តាំងពីការសម្រាកនៃការប្រកួតលីក រយៈពេល៤សប្តាហ៏កន្លងទៅ ទីលានបាល់ទាត់របស់កីឡដ្ឋាន RSN ត្រូវបានកែលំអទាំងសោភ័ណភាព និងរាបស្មើជាងមុន។ ចំពោះទីលាន ខាងក្រុមការងាររបស់យើងបានបន្ថែមដី និងខ្សាច់ ព្រមទាំងដាក់ជី ក្រៅពីនេះយើងបានកិនឲ្យរាប និង​ជួសជុលស្មៅ ដែលបានខូច។ ហើយក៏មានការកែលំអសោភ័ណភាពផងដែរ ដូចជាច្រកចូលទីលាន យើងបានលាបថ្នាំក្រហម និងមានការផ្លាស់ផ្លាកពាណិជ្ជកម្ម​ និងបន្ថែមថ្មីមួយចំនួនទៀត។ បន្ថែមទៀតនោះ យើងកំពុងតែរចនាកន្លែងអង្គុយរបស់គ្រូ និងកីឡាករថ្មីមួយគូទៀត ដែលជាការលើកកំពស់សោភ័ណភាពដល់កីឡដ្ឋានរបស់យើង ឲ្យកាន់តែមានភាពទាក់ទាញជាងនេះ។ សរុបមកវិញ មកដល់ថ្ងៃនេះ យើងបានរៀបចំទទួលការប្រកួតលីកថ្ងៃស្អែក ជាមួយក្រុម AEU បាន១០០%ហើយ”។

xលោក ឡាយ សេងថៃ អ្នកសម្របសម្រួលប្រចាំកីឡដ្ឋានRSN

ចង់ដឹងប្លែកយ៉ាងណា? ទស្សនារូបភាពដូចខាងក្រោម!

a

b

អត្ថបទ/រូបភាព៖ បារាំង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត