FOXSPORTS ចេញឈ្មោះកីឡាករល្អក្នុងវគ្គជម្រុះពូល AFF ខណៈចាន់ វឌ្ឍនាកា ជាខ្សែប្រយុទ្ធ រីឯ ច្រឹង ពលរដ្ឋ ជាប់បម្រុង

នូ មករា November 28, 2016


ភ្នំពេញ៖ បន្ទាប់ពីការប្រកួតវគ្គជម្រុះតាមពូលក្នុងព្រឹត្តិការណ៍ AFF Suzuki Cup បានបញ្ចប់ទៅ គេហទំព័រកីឡា foxsportsasia ដ៏ល្បីល្បាញបានចេញផ្សាយនូវបញ្ជីឈ្មោះកីឡាករឆ្នើមជាច្រើនរូបនៃពូលទាំងពីរ ដោយនៅក្នុងចំណោមនោះមាន ១១ រូបបានជាប់ក្នុងជម្រើសដំបូង រីឯ ៩ រូបផ្សេងទៀតជាប់នៅក្នុងជម្រើសបម្រុង ។

YANGON-MYANMAR- Match photo during AFF Suzuki Cup 2016 Final Rounds group B between Myanmar v Vietnam at the Thuwanna Stadium on November 20, 2016. Picture by Thananuwat Srirasant/Lagardere Sport.

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ សមាជិកក្រុមជម្រើសជាតិកម្ពុជា ២ រូបក៏បានជាប់នៅក្នុងបញ្ជីឈ្មោះនេះដែរ ដោយកីឡាករ ចាន់ វឌ្ឍនាកា បានជាប់ក្នុងជម្រើសដំបូងហើយមានតួនាទីជាខ្សែប្រយុទ្ធ ចំណែកខ្សែបម្រើ ច្រឹង ពលរដ្ឋ របស់ក្លឹបការពារជាតិក៏បានជាប់បម្រុងផងដែរ ។

YANGON-MYANMAR- Match photo during AFF Suzuki Cup 2016 Final Rounds group B between Malaysia v Vietnam at the Thuwanna Stadium on November 23, 2016. Picture by Thananuwat Srirasant/Lagardere Sport.

យោងតាមការវាយតម្លៃនេះវត្តមានកីឡាករឆ្នើមៗក្នុងជម្រើស ១១ នាក់ដំបូងរួមមាន៖

១. កីឡាករ Hassan Sunny (សិង្ហបុរី) ជាអ្នកចាំទី

២. កីឡាករ Tristan Do (ថៃ) ជាខ្សែការពារស្តាំ

៣. កីឡាករ Que Ngoc Hai (វៀតណាម) ជាខ្សែការពារកណ្តាល

៤. កីឡាករ Zaw Min Tun (មីយ៉ាន់ម៉ា) ជាខ្សែការពារកណ្តាល

៥. កីឡាករ Vu Van Thanh (វៀតណាម) ជាខ្សែការពារឆ្វេង

៦. កីឡាករ Chanathip Songkrasin (ថៃ) ជាខ្សែបម្រើ

៧. កីឡាករ Stefano Lilipaly (ហ្វីលីពីន) ជាខ្សែបម្រើ

៨. កីឡាករ Nguyen Trong Hoang (វៀតណាម) ជាខ្សែបម្រើ

៩. កីឡាករ ចាន់ វឌ្ឍនាកា (កម្ពុជា) ជាខ្សែប្រយុទ្ធ

១០. កីឡាករ  Boaz Solasso (ឥណ្ឌូនេសុី) ជាខ្សែប្រយុទ្ធ

១១. កីឡាករ Aung Thu (មីយ៉ាន់ម៉ា) ជាខ្សែប្រយុទ្ធ

15282042_10157809727060273_1078255088_n-610x356

កីឡាករបម្រុងទាំង ៩ រូបរួមមាន៖ 

១. កីឡាករ Roland Muller (ហ្វីលីពីន)

២. កីឡាករ Lerby Eliandry (ឥណ្ឌូនេសុី)

៣. កីឡាករ Teerasil Dangda (ថៃ)

៤. កីឡាករ Ronny Farun (ម៉ាឡេសុី)

៥. កីឡាករ Phil Younghusband (ហ្វីលីពីន)

៦. កីឡាករ Yan Aung Kyaw (មីយ៉ានម៉ា)

៧. កីឡាករ Andik Vermansyah (ឥណ្ឌូនេសុី)

៨. កីឡាករ Hariss Harun (សិង្ហបុរី)

៩. កីឡាករ ច្រឹង ពលរដ្ឋ (កម្ពុជា)

chanathip-songkrasin

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត