តារាបាល់ទាត់ Honda នឹងមកកម្ពុជាខែក្រោយ ដើម្បីបង្ហាត់ផ្ទាល់ដល់ក្មេងៗ ១០០នាក់

នូ មករា November 28, 2016


ភ្នំពេញ៖ យោងតាមការឲ្យដឹងពីអ្នកគ្រប់គ្រងសាលាបាល់ទាត់ SOLTILO FAMILIA Soccer School បានឲ្យដឹងថា តារាបាល់ទាត់លំដាប់ពិភពលោក Keisuke Honda នឹងមកកាន់ប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ ដើម្បីបង្ហាត់ដោយផ្ទាល់ដល់កុមារកម្ពុជាប្រមាណ ១០០នាក់ នៅលើទីលានពហុកីឡដ្ឋានជាតិ ។

011716-soccer-keisuke-honda-ahn-pi3-vadapt-664-high-63

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា កម្មវិធីនេះគឺទទួលក្មេងៗតែ ១០០នាក់ប៉ុណ្ណោះ ហើយការចុះឈ្មោះចូលរួមមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៨ ខែវិច្ឆិកានេះ ។ ប៉ុន្ដែអ្វីដែលពិសេស គឺខ្សែប្រយុទ្ធជម្រើសជាតិជប៉ុន Honda មិនតម្រូវឲ្យមានការបង់ប្រាក់ចូលរួមឡើយ ដូច្នេះអ្នកចាប់អារម្មណ៍អាចទាក់ទងទៅសាលាខាងលើបាន ។

15271393_935203199944967_667584267_o

គួរបញ្ជាក់ថា គោលបំណងនៃការរៀបចំកម្មវិធីនេះ ដោយសារកីឡាករ Keisuke Honda ចង់បង្ហាញដល់ក្មេងៗកម្ពុជាឲ្យយល់ពីបច្ចេកទេស និងមូលដ្ឋានគ្រឹះនៃការលេងបាល់ទាត់ ហើយខ្សែប្រយុទ្ធឆ្នើមប្រចាំក្លឹប AC Milan រូបនេះ គ្រោងនឹងចំណាយពេលតែ ២ម៉ោងប៉ុណ្ណោះ ចាប់ពីម៉ោង ២ ដល់ម៉ោង ៤រសៀល ។

fn-2016-06-09-12-41-25-3

សម្រាប់គម្រោងមកកាន់ប្រទេសកម្ពុជានេះ គឺជាលើកទី២ ហើយ ដែលតារាបាល់ទាត់ Keisuke Honda មកក្នុងនាមចែករំលែកបទពិសោធន៍ ខណៈកាលពីចុងខែមិថុនាកន្លងទៅ កីឡាករជប៉ុនរូបនេះ បានមកសិក្សាពីគម្រោងបើកសាលាបណ្ដុះបណ្ដាលនៅកម្ពុជា ហើយបច្ចុប្បន្នសាលានោះ ក៏បានបើកដំណើរការជាផ្លូវការផងដែរ ដោយដាក់ឈ្មោះ SOLTILO FAMILIA Soccer School ដែលចាប់ផ្ដើមដោយមានទីតាំង ២កន្លែង គឺទីលាន Rooy 7 និងទីលាន 3G នៅក្នុងរាជធានីភ្នំពេញ ៕

15231501_935203193278301_952597545_o

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត