កម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ The 6th Special Olympics Mekong 5 Aside Football Competition

នូ មករា November 28, 2016


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជនខ្សោយបញ្ញាសម្រាប់អនុតំបន់មេគង្គដែលមានឈ្មោះថា  The  6th Special Olympics Mekong 5 Aside Football Competition បានបើកការប្រកួតជាផ្លូវការនៅថ្ងៃទី២៨ ខែវិច្ឆិកា នេះនារាជធានីភ្នំពេញដោយមានប្រទេសចំនួន ៥ ចូលរួម ហើយប្រទេសទាំងនេះសុទ្ធតែជាប្រទេសដែលស្ថិតនៅតាមដងទន្លេមេគង្គ ដោយកម្ពុជាដែលជាម្ចាស់ផ្ទះនោះមាន ២ក្រុមចូលរួម ចំណែកក្រុមភ្ញៀវវិញមានវៀតណាម ឡាវ ថៃ និង មីយ៉ាន់ម៉ា ។ ពីធីបើកក៏មានការចូលរួមដោយឯកឧត្តម វង សូត្រ ប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា កញ្ញា Sawaros Sangsawang តំណាងស្ប៉េស្យាល់អូឡាំពិកអាស៊ី និងឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជាផងដែរ ។
15253421_2140739592817783_1218244843270009199_n
គួរបញ្ជាក់ថា បាល់ទាត់ស្ប៉េស្យាល់អូឡាំពិកអនុតំបន់មេគង្គបង្កើតឡើងនៅឆ្នាំ២០០៩ ដែលមានឈ្មោះដើមថាបាល់ទាត់ស្ប៉េស្យាល់អូឡាំពិកឥណ្ឌូចិន ដែលមានប្រទេស ៥ ជាសមាជិកគឺកម្ពុជា ឡាវ វៀតណាម ថៃ និង មីយ៉ាន់ម៉ា ។ការប្រកួតលើកទី១ កាលពីឆ្នាំ២០០៩ នោះគឺប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ហើយកាលណោះក្រុមកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ៤  លុះប្រកួតលើកទី ២ នាឆ្នាំ២០១១ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងបានប្តូរឈ្មោះទៅជាបាល់ទាត់ស្ប៉េស្យាល់អូឡាំពិកអនុតំបន់មេគង្គវិញ ហើយកម្ពុជាដណ្ដើមបានមេដាយមាសជាលើកដំបូង ។

15181560_2140739769484432_7268154262846049352_n

ក្នុងប្រកួតលើកទី៣ ឆ្នាំ២០១២ដែលមីយ៉ាន់ម៉ាធ្វើជាម្ចាស់ផ្ទះនោះកម្ពុជាធ្លាក់ដល់ចំណាត់ថ្នាក់លេខ ៥  រីឯប្រកួតលើកទី ៤ ឆ្នាំ២០១៤នៅវៀតណាមកម្ពុជាបានមេដាយប្រាក់ ចំណែកក្នុងការប្រកួតលើកទី ៥ ឆ្នាំ២០១៥ ដែលលេងនៅប្រទេសថៃនោះកម្ពុជាបានមេដាយប្រាក់ម្ដងទៀត ហើយសម្រាប់ឆ្នាំនេះ ក្រុមម្ចាស់ផ្ទះកម្ពុជាសង្ឃឹមថានឹងអាចទទួលបានចំណាត់ថ្នាក់ល្អជាមិនខាន ៕

15218189_1215633201840977_1464809118_n

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត