ប្រធានក្លឹប Cambodian Tiger ទម្លាយមហិច្ឆតានៃការប្ដូរទឹកដីទៅខេត្តសៀមរាប នារដូវកាលក្រោយ
នូ មករា November 28, 2016
ភ្នំពេញ៖ ថ្វីត្បិតដំណើរការចង់បានកីឡដ្ឋានខេត្តសៀមរាប ធ្វើជាផ្ទះ(Home) សម្រាប់ទទួលភ្ញៀវក្នុងការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០១៧ របស់ក្លឹប Cambodian Tiger មិនទាន់ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រកាសអនុញ្ញាតជាផ្លូវការក៏ពិតមែន ប៉ុន្ដែលោក Akihiro Kato ដែលជាប្រធានក្លឹបបានប្រកាសទំនងដូចជាទទួលបានការអនុញ្ញាត ១០០%ពីក្រសួងទៅហើយ ។ ជាងនេះទៅទៀត លោកក៏បានទម្លាយពីគោលបំណង និងមហិច្ឆតានៃការជ្រើសយកកីឡដ្ឋានខេត្តសៀមរាបធ្វើជា Home នារដូវកាលថ្មីទៀតផង ។
បុរសជនជាតិជប៉ុនខាងលើ បានបញ្ជាក់ថា៖ «ការផ្លាស់ប្ដូររបស់ថាយហ្គឺរ គឺអាចបង្កើនកម្រិតបាល់ទាត់មួយទៀតរបស់ប្រទេសកម្ពុជា ហើយវាក៏ក្លាយជាបេសកកម្មដ៏ធំផងដែរ ។ ខ្ញុំចង់ឲ្យប្រជាជនភាគខាងជើងផ្ដោតទៅលើខេត្តសៀមរាប បានរីករាយជាមួយបាល់ទាត់ ។ ខ្ញុំគិតថាល្អ បើពួកគេមានឱកាសក្លាយទៅជាកីឡាករអាជីពកាន់តែច្រើន ហើយប្រជាជនភាគខាងជើង គឺមានកីឡាករជាច្រើន ដែលមានទេពកោសល្យ ដូច្នេះថាយហ្គឺរ ឈានទៅស្វែងរកកីឡាករល្អ ដើម្បីបណ្ដុះបណ្ដាលពួកគាត់អាចលេងតំណាងឲ្យប្រទេសជាតិបាន» ។
សូមទស្សនាវីដេអូ ស្ដីពីគំរោងវីដេអូនៃការផ្លាស់ប្តូរទឹកដីរបស់ក្លឹប Cambodian Tiger ទៅកាន់ខេត្តសៀមរាប ដែលបង្ហាញដោយលោក Akihiro Kato ដូចខាងក្រោម៖
អត្ថបទ៖ បុត្រា