គោព្រៃកម្ពុជា មកដល់ភ្នំពេញម៉ោង ២៖៤០នាទីរសៀលនេះ ក្រោយបញ្ចប់យុទ្ធនាការនៅ AFF Suzuki Cup

នូ មករា November 28, 2016


ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា ដែលមានរហស្សនាមគោព្រៃខៀវកម្ពុជានោះ នឹងធ្វើដំណើរនិវត្តន៍មករាជធានីភ្នំពេញវិញ នាវេលាម៉ោង ៣៖៤០នាទីរសៀលថ្ងៃទី២៨ ខែវិច្ឆិកានេះហើយ បន្ទាប់ពីបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ AFF Suzuki Cup 2016 នៅលើទឹកដីមីយ៉ាន់ម៉ាកាលពីចុងសប្ដាហ៍កន្លងទៅ ជាមួយនឹងលទ្ធផលមិនស្គាល់ពាក្យឈ្នះសោះតែម្ដង ។ នេះបើយោងតាមការឲ្យដឹងពីមន្ដ្រីព័ត៌មានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

15078834_1825165001054333_4818318438837355920_n

តាមពិតទៅក្រុមគោព្រៃខៀវកម្ពុជានេះ ត្រូវបោលមកស្រុករបស់ខ្លួន តាំងពីម្សិលមិញម្ល៉េះ ពោលគឺក្រោយប្រកួតចាញ់វៀតណាម ដោយលទ្ធផល ២-១ ក្នុងជំនួបបង្គ្រប់កិច្ចពូលB មួយថ្ងៃ ប៉ុន្ដែដោយសារគ្មានយន្ដហោះធ្វើដំណើរ ទើបការធ្វើដំណើរនិវត្តន៍របស់ក្រុមជម្រើសជាតិកម្ពុជា ត្រូវពន្យាពេលដល់រសៀលថ្ងៃទី២៨ ខែវិច្ឆិកានេះ ដោយប្រតិភូ និងសមាជិកក្រុមជម្រើសជាតិកម្ពុជាទាំងអស់ ត្រូវចេញដំណើរពីទីក្រុងណៃពីដោរ ប្រទេសមីយ៉ាន់ម៉ា ឆ្ពោះទៅទីក្រុងបាងកក ប្រទេសថៃ សិនបន្ទាប់មកទើបហោះមកកម្ពុជាបន្តទៀត ។

3

សូមរំឮកថា ក្រុមជម្រើសជាតិកម្ពុជា បានឆ្លងកាត់ ៣ប្រកួតក្នុងពូលB នៃពាន AFF Suzuki Cup 2016 ប៉ុន្ដែមិនអាចរកពិន្ទុត្រឡប់មកផ្ទះវិញបានទេ ក្រោយបរាជ័យទាំង ៣ប្រកួតជាប់គ្នា ពោលគឺប្រកួតបើកឆាកចាញ់ក្រុមជម្រើសជាតិម៉ាឡេស៊ី ៣-២ បន្ទាប់មកទើបចាញ់ក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ៣-១ មុននឹងបន្ដប្រកួតចាញ់ក្រុមជម្រើសជាតិវៀតណាម ដោយលទ្ធផល ២-១ ដូច្នេះក្រុមជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មដោយឈរបាតតារាង និងគ្មានពិន្ទុរាប់ឡើយ ។

photo_2016-11-28_00-09-04

សម្រាប់លទ្ធផលការប្រកួតពូលB ជាស្ថាពរវិញ គឺក្រុមជម្រើសជាតិវៀតណាម ឈរកំពូលតារាង និងមាន ៩ពិន្ទុពេញក្រោយឈ្នះដៃគូ ៣ប្រកួតជាប់គ្នា និងក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ឈរលេខរៀងទី២ និងមាន ៦ពិន្ទុ ដោយសារឆ្លងកាត់ ៣ប្រកួតឈ្នះ២ និងចាញ់១ ខណៈក្រុមជម្រើសជាតិម៉ាឡេស៊ី បានឈរលេខរៀងទី៣ និងមាន ៣ពិន្ទុប៉ុណ្ណោះជាមួយនឹងលទ្ធផលប្រកួត ៣លើកឈ្នះ១ និងចាញ់២ ។ អាស្រ័យហេតុនេះពូលB គឺមានវៀតណាម និងមីយ៉ាន់ម៉ា ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយក្រុមខ្លាំងប្រចាំពូលA រួមមានក្រុមការពារតំណែងជើងឯកថៃ និងក្រុមឥណ្ឌូនេស៊ី ៕

អត្ថបទ៖ បុត្រា

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត