ថៃ ដឹកដៃឥណ្ឌូនេស៊ី ឡើងវគ្គ ១/២ផ្ដាច់ព្រ័ត្រពាន AFF Suzuki Cup 2016

គឹមហុក November 25, 2016


ហ្វីលីពីន៖ ការប្រកួតក្របខណ្ឌពានរង្វាន់ AFF Suzuki Cup 2016 ពូលA បានបញ្ចប់ជាស្ថាពរហើយ ដោយក្រុមការពារតំណែងជើងឯកថៃ និងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បានដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះលើគូប្រកួតរៀងៗខ្លួន ក្នុងការប្រកួតបញ្ចប់ពូលនៅលើទឹកដីហ្វីលីពីននាយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ។
សម្រាប់ក្រុមដំរីសឹកថៃ គឺបានឈរកំពូលតារាង និងមាន ៩ពិន្ទុពេញ ក្រោយរកបាន ៣ពិន្ទុបន្ថែមពីជ័យជម្នះលើក្រុមម្ចាស់ផ្ទះហ្វីលីពីន ដោយលទ្ធផល ១-០ មុននេះបន្ដិច ដែលធ្វើសម្រេចដោយកីឡាករ Sarawut Masuk នៅនាទីទី៨១ ។ ថៃ បានឆ្លងកាត់ ៣ប្រកួត ហើយឈ្នះទាំង ៣ប្រកួតតែម្ដង ។ រីឯក្រុមហ្វីលីពីន បានត្រឹមសោកស្ដាយជាមួយលទ្ធផល ៣ប្រកួតស្មើ២ និងចាញ់១ មាន ២ពិន្ទុ ។

image
ដោយឡែកក្រុមសំណាងជាងគេ គឺក្រុមឥណ្ឌូនេស៊ី ដែលទើបវាយបកយកឈ្នះក្រុមសិង្ហបុរី ដោយលទ្ធផល ២-១ ទាំងប្រផិតប្រផើយ ដើម្បីបន្ដដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ការប្រកួតមុននេះ ក្រុមសិង្ហបុរី ជាអ្នករកគ្រាប់បាល់នាំមុខមុន ១-០ ដែលធ្វើសម្រេចដោយកីឡាករ Khairul Amri នៅនាទីទី២៧ ។ ប៉ុន្ដែនៅតង់ទី២ ក្រុមឥណ្ឌូនេស៊ី បានវាយបក ២គ្រាប់វិញ ដែលរកបានដោយកីឡាករ Andik Vermansyah នៅនាទីទី៥២ និងកីឡាករ Andik Vermansyah នៅនាទីទី៨៥ ។

image
ជារួមពេលនេះ ក្រុមថៃ និងឥណ្ឌូនេស៊ី គឺបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពាន AFF Suzuki Cup 2016 ក្នុងនាមជាក្រុមខ្លាំងប្រចាំពូលA ហើយត្រូវរង់ចាំក្រុមខ្លាំងពីពូលB ដែលនឹងត្រូវប្រកួតផ្ដាច់ព្រ័ត្រនាថ្ងៃស្អែក ប៉ុន្ដែក្រុមវៀតណាម បានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៅហើយ ដោយរង់ចាំតែប្រកួតបង្គ្រប់កិច្ចជាមួយក្រុមគោព្រៃកម្ពុជា ។ ប៉ុន្ដែអ្វីដែលតានតឹង គឺក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ប៉ះម៉ាឡេស៊ី គឺជាជំនួបសំខាន់ ដើម្បីប្រជែងកៅអីវគ្គបន្ដ ខណៈបច្ចុប្បន្នក្រុមទាំងពីរមាន ៣ពិន្ទុស្មើគ្នា ៕

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត