បឹងកេតអង្គរ យកឈ្នះព្រះខ័នរាជ័ស្វាយរៀង ៤-២ ក្នុងជំនួបមិត្តភាពព្រឹកនេះ

នូ មករា November 24, 2016


ភ្នំពេញ៖ ក្រុមបាល់ទាត់បឹងកេតអង្គរ បានយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៤-២ នៅក្នុងជំនួបមិត្តភាពលើទីលានស្ដាតចាស់ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ។ នេះក៏ជាការប្រកួតកម្ដៅសាច់ដុំរបស់ក្រុមបឹងកេតអង្គរ សម្រាប់ការត្រៀមចេញទៅប្រកួតពាន BTV Cup 2016 នៅវៀតណាមដើមខែក្រោយផងដែរ ។

14976289_932461273552493_29084612_o

ការប្រកួតនេះ ក្រុមទាំងពីរ បានអវត្តមានកីឡាករសំខាន់ៗរៀងខ្លួន ដោយពួកគេជាប់កាតព្វកិច្ចជួយក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ AFF Suzuki Cup 2016 នៅមីយ៉ាន់ម៉ា ។ ទោះជាយ៉ាងណា ក្រុមបឹងកេតអង្គរ ដែលជាបេក្ខភាពឈរចាំវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន TOYOTA Mekong Club Championships 2016 នាចុងឆ្នាំនេះ ធ្វើបានយ៉ាងល្អជាមួយនឹងការបង្ហាញវត្តមានកីឡាករថ្មីៗរបស់ខ្លួន ហើយគ្រាប់បាល់ជ័យជម្នះរបស់ក្រុមជើងឯក ២ជំនាន់នេះ គឺធ្វើសម្រេចដោយកីឡាករបរទេសទាំង ៤រូបតែម្ដង គឺកីឡាករ Bata(នីហ្សេរីយ៉ា), Mizuno(ជប៉ុន),Tomoki(ជប៉ុន) និងខ្សែប្រយុទ្ធនីហ្សេរីយ៉ា Julius ទើបមកពីថៃ ៕

15224576_932461276885826_1643977007_o

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត