លោក Lee Tae Hoon : មីយ៉ាន់ម៉ាគឺជាគូប្រជែងដ៏ធំមួយ​ ប៉ុន្តែយើងនឹងលេងដោយទំនុកចិត្ត!

នូ មករា November 23, 2016


យ៉ង់ហ្គោន៖ ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវជួបក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ានាវេលាម៉ោង ៦:៣០នាទីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា នេះដែលជាការប្រកួតដ៏សំខាន់ដើម្បីប្រជែងយកពិន្ទុក្នុងការបន្តក្តីសង្ឃឹមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន AFF Suzuki Cup 2016 ជាបន្តទៀត។

13320453_1748135532090614_384290315981714678_o

ជាមួយគ្នានេះដែរ ខណៈដែលគ្រូបង្វឹកក្រុមម្ចាស់ផ្ទះបានលើកឡើងថា កូនក្រុមរបស់លោកនឹងដណ្តើមយក ៣ ពិន្ទុឱ្យបាននោះ លោក Lee Tae Hoon គ្រូបង្វឹកក្រុមគោព្រៃកម្ពុជាបានតបវិញថា កូនក្រុមរបស់លោកក៏នឹងទប់ទល់ជាមួយគូប្រកួតដោយមានទំនុកចិត្ត បើទោះបីជាបានភ្លាត់ចាញ់ក្រុមម៉ាឡេសុីក្នុងលទ្ធផល ៣-២ នាការប្រកួតបើកឆាកក្តី។  គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះបានបញ្ជាក់ថា៖ « យើងបានខកចិត្តកាលពីការប្រកួតមុន ប៉ុន្តែកូនក្រុមរបស់ខ្ញុំនៅតែធ្វើបានល្អ ហើយសម្រាប់ជំនួបជាមួយមីយ៉ាន់ម៉ាគឺពិតជាការប្រកួតដ៏ធំមួយសម្រាប់យើង ប៉ុន្តែពួកយើងនឹងធ្វើបានល្អ ហើយប្រកួតដោយទំនុកចិត្ត!»

2-752x440

គួររំលឹកថា ចាប់តាំងពីឆ្នាំ២០០៨ រហូតមកដល់មុនជួបគ្នាល្ងាចនេះ ក្រុមគោព្រៃកម្ពុជា មិនធ្លាប់ឈ្នះមីយ៉ាន់ម៉ាឡើយ ហើយថែមទាំងធ្លាប់ចាញ់មីយ៉ាន់ម៉ា រហូតដល់ទៅ ៧-១ ទៀតផង ។  ប៉ុន្ដែជួបគ្នាលើកចុងក្រោយ កម្ពុជាធ្វើបានយ៉ាងល្អដោយរក្សាលទ្ធផល ០-០ ជាមួយមីយ៉ាន់ម៉ា នៅក្នុងជំនួបមិត្តភាពអន្ដរជាតិលើទឹកដីថៃ ។ មកទល់ពេលនេះ ក្រុមទាំងពីរនៅមិនទាន់មានពិន្ទុរាប់នៅឡើយទេ ដូច្នេះ ៣ពិន្ទុល្ងាចនេះ គឺជាពិន្ទុដ៏សំខាន់ ដែលក្រុមទាំងសងខាងត្រូវការ ដើម្បីកំណត់អនាគតបន្ដក្នុងព្រឹត្តិការណ៍បាល់ទាត់កម្រិតតំបន់នេះ ។ ការប្រកួតនេះដែរ បើសិនក្រុមណាចាញ់ ក្រុមនោះនឹងអស់ឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បើទោះបីនៅសល់មួយប្រកួតក្នុងដៃក៏ដោយ ៕

អត្ថបទ៖

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត