ពូលB៖ តើកម្ពុជា ឬមីយ៉ាន់ម៉ា ដែលត្រូវខ្ទាតចេញពី AFF Suzuki Cup មុនគេល្ងាចនេះ?

នូ មករា November 23, 2016


ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកានេះ ដើម្បីកំណត់ពីជោគវាសនារៀងៗខ្លួន នៅក្នុងយុទ្ធនាការប្រកួតពានរង្វាន់ AFF Suzuki Cup 2016 ពូលB ។ ចាំមើលតើកម្ពុជា ឬមីយ៉ាន់ម៉ា ត្រូវខ្ទាតចេញពីការប្រកួតជុំផ្ដាច់ព្រ័ត្រនេះមុនគេ?

7

ក្រុមគោព្រៃខៀវកម្ពុជា និងមីយ៉ាន់ម៉ា នៅមិនទាន់មានពិន្ទុរាប់នៅឡើយទេ ដូច្នេះ ៣ពិន្ទុល្ងាចនេះ គឺជាពិន្ទុដ៏សំខាន់ ដែលក្រុមទាំងពីរត្រូវការ ដើម្បីកំណត់អនាគតបន្ដក្នុងព្រឹត្តិការណ៍បាល់ទាត់កម្រិតតំបន់នេះ ។ ការប្រកួតនេះដែរ បើសិនក្រុមណាចាញ់ ក្រុមនោះនឹងអស់ឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បើទោះបីនៅសល់មួយប្រកួតក្នុងដៃក៏ដោយ ។

8

បើងាកទៅមើលប្រវត្តិធ្លាប់ជួបគ្នាវិញ ចាប់តាំងពីឆ្នាំ២០០៨ រហូតមកដល់មុនជួបគ្នាល្ងាចនេះ ក្រុមគោព្រៃកម្ពុជា មិនធ្លាប់ឈ្នះមីយ៉ាន់ម៉ាឡើយ ហើយថែមទាំងធ្លាប់ចាញ់មីយ៉ាន់ម៉ា រហូតដល់ទៅ ៧-១ ទៀតផង ។  ប៉ុន្ដែជួបគ្នាលើកចុងក្រោយ កម្ពុជា ធ្វើបានយ៉ាងល្អដោយរក្សាលទ្ធផល ០-០ ជាមួយមីយ៉ាន់ម៉ា នៅក្នុងជំនួបមិត្តភាពអន្ដរជាតិលើទឹកដីថៃ ។

9

យ៉ាងណាក៏ដោយ មុនក្រុមជម្រើសជាតិកម្ពុជា ប៉ះម្ចាស់ផ្ទះមីយ៉ាន់ម៉ាល្ងាចនេះ ពោលគឺនាវេលាម៉ោង ៣៖៣០នាទីរសៀលថ្ងៃដដែលនេះ ក្រុមជម្រើសជាតិវៀតណាម និងក្រុមជម្រើសជាតិម៉ាឡេស៊ី ក៏ត្រូវជួបគ្នាប្រជែងកៅអីកំពូលតារាងពូលB ផងដែរ ។ ការប្រកួតនេះក្រុមណាឈ្នះ ក្រុមនោះនឹងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្ដង ព្រោះក្រុមទាំងពីរមាន ៣ពិន្ទុស្មើគ្នា ៕

អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត