MCL៖ ភ្នំុពេញក្រោន ប៉ះអាស៊ីអឺរ៉ុប ឯបឹងកេតទទួលគិរីវង្ស ខណៈប៉ូលីសជួបBBU និងខេមបូឌានថៃហ្គ័រសួរសុខទុក្ខទ័ព
នូ មករា September 9, 2015
ការប្រកួតមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៥ ក្រោយពីបានសម្រាកអស់ប្រមាណបួនសប្តាហ៍កន្លងទៅ នឹងចាប់ផ្តើមធ្វើការប្រកួតរបស់ខ្លួននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥នេះ ដែលមានការប្រកួតចំនួន៤គូ ដូចខាងក្រោម៖
-បឹងកេតអង្គរ Vs គិរីវង្សសុខសែនជ័យ វេលាម៉ោង ១៥:៣០ នាទីរសៀល នៅស្តាតចាស់
-អគ្គស្នងការដ្ឋាននគរបាលជាតិ Vs បៀលប្រាយយូណាយធីត វេលាម៉ោង ១៥:៣០ នាទីរសៀល នៅពហុកីឡដ្ឋានជាតិអូឡាំពិក
-ភ្នំពេញក្រោន Vs អាស៊ីអឺរ៉ុប វេលាម៉ោង ១៨:០០ នាទីរសៀល នៅកីឡដ្ឋាន RSN
-ខេមបូឌានថៃហ្គ័រ Vs ក្រសួងការពារជាតិ វេលាម៉ោង ១៥:៣០ នាទីរសៀល នៅកីឡដ្ឋានវេស្ទើន
គួរបញ្ជាក់ផងដែរថា មុននឹងសម្រាកក្រុមដែលស្ថិតនៅកំពូលតារាងបណ្តោះអាសន្ននោះគឺ ភ្នំពេញក្រោន ដែលមាន៣៦ ពិន្ទុ តាមពីក្រោយដោយបឹងកេតអង្គរ មាន៣៥ពិន្ទុ ប៉ុន្តែខ្លួននៅសល់មួយប្រកួតក្នុងដៃ។ ដូច្នេះបឹងកេតអង្គរមានសង្ឃឹមខ្ពស់ក្នុងការដណ្តើមយកតំណែងកំពូលតារាងមកវិញ។
អត្ថបទ៖ បារាំង