លោកគ្រូ Lee ថា CV11 មានសមត្ថភាពអាចចូលលេងនៅលីគជប៉ុន ឬ កូរ៉េ ល្អជាងលេងត្រឹមលីគថៃ!!!

នូ មករា November 21, 2016


បាងកក៖ យោងតាមការចុះផ្សាយរបស់គេហទំព័របាល់ទាត់ដ៏ល្បីមួយនៅក្នុងប្រទេសថៃបានឱ្យដឹងថា លោក Lee Tae Hoon គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានថ្លែងក្រោយជំនួបជាមួយក្រុមជម្រើសជាម៉ាឡេសុីថា កីឡាករចាន់ វឌ្ឍនាកា ដែលជាកូនក្រុមរបស់លោកមានសមត្ថភាពគ្រប់គ្រាន់អាចចូលលេងក្នុងលីគនៃប្រទេសជប៉ុន (J League) ឬនៅលីគនៃប្រទេសកូរ៉េខាងត្បូង (K League) ជាជាងលេងនៅលីគនៃប្រទេសថៃ។

1

គ្រូបង្វឹកជនជាតិកូរ៉េរូបនេះបានបញ្ជាក់ថា៖ « ចាន់ វឌ្ឍនាកា បានបង្ហាញទម្រង់លេងយ៉ាងល្អតំាងពីពេលចាប់ផ្តើម និងបាននាំមកនូវគ្រាប់បាល់នៅក្នុងការប្រកួតដ៏សំខាន់នេះ។» លោកបានបន្ថែមថា៖ «រូបគេមានភាពលេចធ្លោសមល្មមនឹងលេងនៅលីគធំៗនៅអាសុី ពោលគឺមិនមែនត្រឹមតែលីគកម្ពុជា ឬលីគថៃប៉ុណ្ណោះទេ ប៉ុន្តែគួរតែបានចេញទៅលេងនៅលីគជប៉ុន ឬលីគកូរ៉េខាងត្បូងជាដើម។»

cambodia_star_player

សម្រាប់លោក Lee ការរៀបចំលីគកម្ពុជានៅមិនទាន់គ្រប់គ្រាន់នោះទេ ដោយលោករំពឹងថា លីគនេះនឹងមានការអភិវឌ្ឍន៍កាន់តែខ្លាំង ដើម្បីពង្រឹងសមត្ថភាពកីឡាករនៅតាមក្លឹបនីមួយៗឱ្យកាន់តែល្អជាងមុន ពិសេសនៅពេលដែលពួកគេត្រូវបំពេញកាតព្វកិច្ចក្នុងក្រុមជម្រើសជាតិតែម្តង៕

អត្ថបទ៖ មករា

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត